Yearendyearend1140x150
Img 0571

ឆមាសទី១ឆ្នាំ២០២០៖ទំហំពាណិជ្ជកម្មសេវាកម្មចិន២,២ទ្រីលានយាន់ប្រាក់ចិនធ្លាក់ចុះ១៤,៧%

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ទិន្នន័យថ្មីបំផុតដែលក្រសួងពាណិជ្ជកម្មចិន បានប្រកាសកាលពីថ្ងៃទី៤ខែសីហា បង្ហាញថា នៅឆមាសទី១ឆ្នាំនេះ ទំហំពាណិជ្ជកម្មសេវាកម្មនៃប្រទេសចិនគឺ២,២ទ្រីលានយាន់ប្រាក់ចិនដែលបានធ្លាក់ចុះ១៤,៧%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩។

បើតាមក្រសួងពាណិជ្ជកម្មចិនមូលហេតុសំខាន់គឺដោយមកពីទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ដែលបានកាត់បន្ថយចំនួនមនុស្សឆ្លងដែនទៅមក ដូចនេះ ការផ្គត់ផ្គង់និងតម្រូវការនៃសេវាកម្មក៏ត្រូវបានកាត់បន្ថយក្នុងពេលដំណាលគ្នាផងដែរ។

ក្នុងបរិបទដែលពាណិជ្ជកម្មសេវាកម្មពិភពលោកទាំងមូលបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ពាណិជ្ជកម្មសេវាកម្មនៃប្រទេសចិនមាននិន្នាការប្រកបដោយស្ថិរភាពជាទូទៅ ជាពិសេសគឺការនាំចេញសេវាកម្មមានភាពល្អជាងការនាំចូលយ៉ាងច្បាស់ ការនាំចេញបានធ្លាក់ចុះ២,២% ឱនភាពពាណិជ្ជកម្មបានធ្លាក់ចុះយ៉ាងខ្លាំង។

អ្នកសារព័ត៌មានក៏បានទទួលដំណឹងទៀតថា នៅខែកញ្ញាខាងមុខនេះ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២០​នឹងបើកធ្វើនៅ​ក្រុងប៉េកាំងតាមទម្រង់អនឡាញនិងការដាក់តាំងបង្ហាញជាក់ស្តែង៕អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង