Yearendyearend1140x150

【វីដេអូ】«ឧប្បត្តិហេតុបាក់រលំឃ្លាំង»នៅចិនសម្លាប់មនុស្សចំនួន ៤នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
បាក់រលំឃ្លាំង

ចិន៖យោងតាមនាយកដ្ឋានសាធារណៈក្នុងតំបន់បានឲ្យដឹងថាមនុស្ស ៤ នាក់បានស្លាប់ នៅក្នុងឧប្បត្តិហេតុបាក់រលំឃ្លាំងនៅ Harbin រដ្ឋធានីនៃខេត្ត Heilongjiangប្រទេសចិន។ អ្នកស្លាប់ទាំង៤នាក់នោះ គឺស្ថិតក្នុងចំណោមមនុស្ស ៩ នាក់ដែលជាប់នៅក្នុងការដួលរលំ ហើយអាជ្ញាធរកំពុងធ្វើការកំណត់អត្តសញ្ញាណរបស់ពួកគេ។

ឧប្បត្តិហេតុនេះបានកើតឡើងនៅវេលាម៉ោង ០៨ និង ៥៥ នាទី កាលពីថ្ងៃអង្គារនៅក្នុងឃ្លាំងនៃក្រុមហ៊ុនអាហារមួយនៅក្នុងស្រុកDaoli ដែលមានបុគ្គលិកជាង ៣៥០ នាក់បានចាប់ផ្តើមការងារជួយសង្គ្រោះ។ ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកដែលនៅសេសសល់។

សូមបញ្ជាក់ថា ក្រោយមានឧប្បត្តិហេតុនេះបានកើតឡើង ម្ចាស់ទីតាំងត្រូវបានឃាត់ខ្លួន ហើយកំពុងដំណើរការការស៊ើបអង្កេត។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង