Yearendyearend1140x150

ទំនប់វារីអគ្គិសនីកំចាយ«គ្រោងបើកទ្វាររំដោះទឹក»នៅម៉ោង៤រសៀលថ្ងៃទី៤ សីហានេះ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ទំនប់វារីអគ្គិសនីកំចាយ

កំពត៖ រដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃទី ៤ សីហានេះ បានដល់សាធារណ:ជនថា ទំនប់វារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វារទឹកតាមបច្ចេកទេស ដោយសន្សឹមៗ នៅម៉ោង ៤ រសៀលនេះ ក្នុងករណីភ្លៀងនៅតែបន្តធ្លាក់។ 

បើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនហាយដ្រូកំចាយ បានគូសបញ្ជាក់ថា បច្ចុប្បន្នលំហូរទឹកដែលហូរចូលក្នុងអាងទំនប់វារីអគ្គិសនីកំចាយមានបរិមាណ ៥៣១,៥៣ m3 /s កំពស់ទឹកក្នុងអាងកើនដល់ ១៤៧,០៣ ម៉ែត្រ ហើយភ្លៀងនៅតែបន្តធ្លាក់និងកំពស់ទឹកនៅតែបន្តឡើង។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ នៅតាមដងព្រែក មានការប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់ផលប៉ះពាល់ ផ្សេងៗ ជាយថាហេតុ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង