Yearendyearend1140x150

គណៈកម្មាធិការព្រំដែន៖លោករ៉ុងឈុនបង្កើតព័ត៌មានក្លែងក្លាយរឿងព្រំដែនដើម្បីវាយប្រហាររដ្ឋាភិបាល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងញុះញង់ ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា។ក្រោយមានការចាប់ខ្លួន គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានចេញនូវសេចក្តីថ្លែងការណ៍ថា លោករ៉ុង ឈុន បានបង្កើតព័ត៌មានក្លែងក្លាយពាក់ព័ន្ធរឿងព្រំដែន ដើម្បីវាយប្រហារមកលើករាជរដ្ឋាភិបាលកម្ពុជា។

លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍មួយដោយបានលើកឡើងថា ការបោះបង្កោលព្រំដែនពីលេខ ១១៤ ដល់​លេខ​ ១១៩ មានភាពមិនប្រក្រតីច្រើនដែលធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ទឹកដីអាស្រ័យផលទៅខាងភាគីវៀតណាមជាច្រើនហិចតា។លោកថា បើគិតពីបន្ទាត់ព្រំដែនចាស់មកដល់ការបោះបង្គោឡាក់ និងបង្គោលរណថ្មី បានចូលមកប្រហែល៥០០ម៉ែត្រក្នុងដីកម្ពុជា។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានបដិសេធទាំងស្រុងនូវសេចក្តីថ្លែងការណ៍នោះ ដោយចោទប្រកាន់ថា មានចេតនាបង្កើតព័ត៌មានប្រឌិតក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ ចោទប្រកាន់ដោយគ្មានមូលដ្ឋាន៕




ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង