Yearendyearend1140x150

ការទិញ«មាស»ទុកជាវិធីសាស្ត្រល្អក្នុងពេលសេដ្ឋកិច្ចពិភពលោកដាំក្បាលចុះ?

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឌី ចិន្តា
/
លោកបណ្ឌិត ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និង ប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី បា

ភ្នំពេញ៖តាំងពីឆ្នាំ ១៨៣០មក ក្នុងប្រវត្តិផ្ទុះឡើងនូវវិបត្តិសេដ្ឋកិច្ចពិភពលោក អាមេរិកកំពុងដាំក្បាលចុះក្នុងតួលេខថយចុះ ៣៦ភាគរយ ជាតួលេខធំខ្លាំងនៃការធ្លាក់ចុះនៃមហាអំណាចសេដ្ឋកិច្ចទី១នៃពិភពលោក។ការធ្លាក់ចុះនេះ បានទាញសេដ្ឋកិច្ចដទៃទៀតឱ្យធ្លាក់ផងដែរ ដូចជាសេដ្ឋកិច្ចចិន ជប៉ុន អាល្លឺម៉ង់ ប្រេស៊ីល ឥណ្ឌា ជាប្រទេសមហាសេដ្ឋកិច្ចពិភពមួយចំនួនផ្សេងទៀត។សម្រាប់អ្នកសេដ្ឋកិច្ច ក្នុងពេលសេដ្ឋកិច្ចពិភពលោកដាំក្បាលចុះដោយសារកូវីដ-១៩នេះ ការទិញ«មាស»ទុកជាវិធីសាស្ត្រល្អ។

ក្នុងបទសម្ភាសនជាមួយស៊ីស៊ីថាមស៍លោកបណ្ឌិត ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និង ប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្លែងថា តម្លៃមាសមានស្ងប់ស្ងាត់ប្រហែលចូល ២ឆ្នាំមកហើយ ហើយវាឡើងខ្លាំងមែនទែនទៅ ក្នុងឆ្នាំ ២០១៣ ២០១៤ បន្ទាប់មក ២០១៧ ២០១៨ ។

នៅប្រទេសកម្ពុជា រយៈពេល៥ខែ ឆ្នាំ២០២០នេះ ការនាំចេញទំនិញរបស់កម្ពុជាសម្រេចបានក្នុងទំហំទឹកប្រាក់សរុប៥៩២៩លានដុល្លារអាមេរិក កើនឡើង១១,៧% ធៀបរយៈពេលដូចគ្នាឆ្នាំមុនដែលមានអត្រា១៥,៥%។នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

របាយការណ៍របស់នាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច បានសង្កត់ធ្ងន់ថា ការសម្រេចបានកំណើនខ្ពស់នេះក្នុងខែឧសភាថ្មីៗនេះ បណ្តាលមកពីការនាំចេញមាសទៅកាន់ទីផ្សារ អាស៊ាន (សិង្ហបុរី និងថៃ) និងហុងកុង ដែលមានទឹកប្រាក់រហូតដល់ប្រហែល៦០០លានដុល្លារ។ប្រសិនបើមានត្រូវបានដកចេញ ការនាំចេញទំនិញកម្ពុជាសម្រេចបានក្នុងទំហំទឹកប្រាក់សរុប ៥៣២៨លានដុល្លារ កើនត្រឹមតែ០,៤% បៀបនឹងរយៈណពេលដូចគ្នាកាលពីឆ្នាំ២០១៩។

លោកបណ្ឌិតឆេង គីមឡុង បានថ្លែងថា ការសារាចរណ៍នៃ មាស នៅកម្ពុជា មិនមែនជារបស់រដ្ឋទេ ព្រោះរដ្ឋមិនរកស៊ីជួញដូរមាសឡើយ ប្រហែលជាតម្រូវការនៅក្រៅស្រុក ព្រោះអាជីវករចូលចិត្តប្រកបអាជីវកម្មផ្នែកខាងលក់ និងដូរមាសភាគច្រើននៅក្រៅស្រុកក្រៅប្រទេសដូចជា សិង្ហបុរី ហុងកុង ចិន ម៉ាឡេស៊ី។

បើតាមលោកបណ្ឌិតឆេង គីមឡុង បានព្យល់ថា នៅពេលស្ថានភាពសេដ្ឋកិច្ចពិភពលោក មានការរំជើបរំជួល មានការដាំក្បាលចុះ ប្រទេសមួយចំនួនមិនមានលំនឹងសេដ្ឋកិច្ចច្បាស់លាស់ និងមិននឹងនរហើយ ភាគច្រើនសាធារណជន វិនិយោគិន ឬប្រជាជនក្នុងស្រុក ពុំសូវទុកចិត្តលើស្ថេរភាពនៃរូបិយវត្ថុទាំងនោះឡើយ ហើយជំនួសមកវិញ ពួកគេបែរជាងាកមកមើលទីផ្សារទិញដូរមាស លោហធាតុមានតម្លៃទៅវិញ ព្រោះតម្លៃមាសមិនចេះធ្លាក់ចុះទេ តម្លៃមាសភាគច្រើនថេរនឹងធឹង ឬក៏អាចឡើងថ្លៃទៀតក៏មាន។

គួរបញ្ជាក់ថា បច្ចុប្បន្នពិភពលោកទាំងមូលកំពុងប្រឈមនឹងជំងឺកូវីដ-១៩។សេដ្ឋកិច្ចពិភពលោកនៅមិនទាន់ងើបឡើងវិញទេ។តាមការព្យាករណ៍របស់អ្នកសេដ្ឋកិច្ចរហូតដល់ពាក់កណ្ដាលឆ្នាំក្រោយ ២០២១ ក៏មិនទាន់ងើបឡើងខ្លាំងដែរ ហើយបើសិនជាងើបប្រហែលជា អាចស្ថិតក្នុងតួលេខត្រឹមតែ ១០ភាគរយតែប៉ុណ្ណោះ។កត្តាងើបឡើងវិញនៃសេដ្ឋកិច្ចនោះអាចមកពីកត្តាសំណង់ការដ្ឋានក្នុងស្រុក (Local Constructions) តម្រូវការ ឬការផ្គត់ផ្គង់ក្នុងស្រុក (Local Demand) និង វិស័យក្នុងស្រុក (Local Sectors)។

ចំពោះការនាំចេញមាស សម្រាប់ប្រទេសកម្ពុជាមិនសូវទទួលបានផលច្រើនមកដល់សេដ្ឋកិច្ចជាតិ ដូចជាការនាំចេញនូវសម្ភារៈបរិក្ខារផ្សេងៗឡើយ។ ក៏ប៉ុន្តែដោយសារ វាក៏ជាផ្នែកមួយនៃប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់ និងសាកល ទាមទារឱ្យផ្នែកឯកជនមានភាពពាក់ព័ន្ធខ្លាំងដូចជា អាជីវកម្ម រួមទាំងរូបិយបណ្ឌ លោហធាតុមានតម្លៃ។ វាចូលរួមបង្កើនប្រាក់ចំណូលផ្សេងៗ ដល់រដ្ឋ តាមរយៈការបង់ពន្ធដល់រដ្ឋ។ ម្យ៉ាងវិញទៀត ក្រៅពីការធ្វើអាជីវកម្មមាស ក៏មានកត្តាផ្សេងៗទៀតដែរជួយបង្កើតការងារក្នុងស្រុកបានច្រើន តាមរយៈការបង្កើតក្រុមហ៊ុន សហគ្រាស រោងចក្រ ផ្សេងៗ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង