Yearendyearend1140x150

ពលរដ្ឋខ្មែរ៦៨នាក់មកពី ហ៊្សកដានី,ឥណ្ឌា,ប៉ាគីស្ថាន ត្រឡប់មកកម្ពុជានៅថ្ងៃនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ពលរដ្ឋខ្មែរចំនួន៦៨នាក់ ដែលមកពី៣ប្រទេសផ្សេងគ្នា រួមមានប្រទេសហ៊្សកដានី ប្រទេសឥណ្ឌា និង ប្រទេសប៉ាគីស្ថាន នឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃនេះ។ នេះបើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ថ្ងៃ ៣១ កក្កដា ឆ្នាំ២០២០។

លោក កុយ គួង បានឱ្យដឹងថា ពលករខ្មែរចំនួន ២៨ នាក់ និងទារក ១ នាក់ នៅប្រទេសហ៊្សកដានី បានបញ្ឈប់កិច្ចសន្យាការងារ នឹងធ្វើដំណើរចេញពីប្រទេសហ៊្សកដានី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ តាមជើងយន្តហោះលេខ 8M1105។

បើតាមលោក កុយ គួង បានអះអាងថា ដោយមានកិច្ចខិតខំប្រឹងប្រែង និងសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប ពលករខ្មែរចំនួន ២៨ នាក់ និងទារក ១ នាក់ ត្រូវបានរោងចក្រវាយនភណ្ឌចំនួន ០២ (Vega Textile Co., Ltd. និង Camel Textile International Corporation) បញ្ឈប់កិច្ចសន្យាការងារ ដោយពលករខ្មែរចំនួន២៨នាក់នេះគឺស្ថិតក្នុងចំណោមពលករខ្មែរសរុបចំនួន៨៣ផ្សេងទៀត កំពុងធ្វើការងារនៅក្នុងរោងចក្រទាំងពីរខាងលើ។

ជាមួយគ្នានេះ ក៏មានពលរដ្ឋខ្មែរ ជាអ្នកដំណើរទូទៅ,អ្នកពិនិត្យជំងឺ និងនិស្សិតចំនួន ៣៩នាក់ផ្សេងទៀតមកពីប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន បានធ្វើដំណើរត្រឡប់មកកម្ពុជា ឆ្លងកាត់ប្រទេសម៉ាឡេស៊ី តាមជើងយន្តហោះពាណិជ្ជកម្មរបស់ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី លេខ បានមកដល់ ទីក្រុងភ្នំពេញនៅម៉ោង 10:00 នាទីព្រឹកផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ពលរដ្ឋខ្មែរ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង