Cct850x100 1

មនុស្ស៤នាក់ប្រព្រឹត្តិល្មើសលើ«ច្បាប់សន្តិសុខជាតិនៅហុងកុង»ត្រូវចាប់ខ្លួនដោយអាជ្ញាធរប៉ូលិសហុងកុង

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ហុងកុង

ចិន៖អាជ្ញាធរប៉ូលិសហុងកុងថ្ងៃទី ២៩ ខែកក្កដា បានថ្លែងថា  ក្នុងប្រតិបត្តិការនៅសង្កាត់ជាច្រើនដូចជាសង្កាត់ធួនមិននិងសង្កាត់សាធានជាដើម អាជ្ញាធរប៉ូលិសបានចាប់ខ្លួនយុវជនបីនាក់និងយុវតីម្នាក់ ដែលមានអាយុក្នុងចន្លោះពី ១៦ ដល់ ២១ ឆ្នាំ ។ ពួកគេជាប់សង្ស័យពីបទប្រព្រឹត្តិល្មើសលើ«ច្បាប់សន្តិសុខជាតិនៅហុងកុង» ។ នេះជាលើកទីមួយហើយដែលអាជ្ញាធរប៉ូលិសហុងកុងចាប់ខ្លួនជនប្រព្រឹត្តិល្មើសលើច្បាប់សន្តិសុខជាតិហុងកុងតាំងពីច្បាប់សន្តិសុខជាតិនៅហុងកុងមានសុពលភាពមក ។

លោក Lee Kwai-wah មន្រ្តីប៉ូលិសជាន់ខ្ពស់ការិយាល័យសន្តិសុខជាតិនៃស្នងការដ្ឋាននគរបាលហុងកុងបានលើកឡើងថា បុគ្គលពាក់ព័ន្ធបានប្រព្រឹត្តិល្មើសលើមាត្រាទី ២០ និងទី ២១ នៃច្បាប់សន្តិសុខជាតិនៅហុងកុង ។ លោកបានថ្លែងទៀតថា តាមការស៊ើបអង្កេតបានបង្ហាញឱ្យដឹងថា ពេលថ្មីៗកន្លងមកនេះ មានមនុស្សមួយក្រុមបានប្រកាសតាមបណ្តាញអ៊ីនធើណេតពីស្ថានភាពនៃអង្គការដែលផ្តួចផ្តើម “ហុងកុងឯករាជ្យភាព”ថា អង្គការមួយនេះមានលក្ខន្តិកៈរបស់ខ្លួន ហើយអះអាងថា នឹងបង្កើត “សាធារណរដ្ឋហុងកុង” ។ ក្រៅពីមានលក្ខន្តិកៈ ជនមួយក្រុមនេះក៏បានញុះញង់អូសទាញអ្នកដទៃទៀតឱ្យចូលរួមជាមួយក្រុមខ្លួនទៀតផង។អត្ថបទពីវិទ្យុមិត្តភាពកម្ពុជាចិន។

Khcct banner

អត្ថបទទាក់ទង