Cct850x100 1

ការធ្វើកសិកម្មវៃឆ្លាត ផ្គត់ផ្គង់បន្លែទៅកាន់ទីផ្សារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បាត់ដំបង៖ សហគមន៍តាស៊ីសាមគ្គី ស្ថិតនៅភូមិតាស៊ី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង កំពុងផលិតបន្លែសុវត្ថិភាព តាមរយៈបច្ចេកទេសកសិកម្មវៃយឆ្លាត ដោយផ្គត់ផ្គង់បន្លែទៅកាន់ទីផ្សាររបស់ខ្លួនបានគ្រប់រដូវ។ សហគមន៍មានការដាំដុះបន្លែដោយប្រើប្រាស់ជីធម្មជាតិ លាមកគោ ហើយរៀបំឡើងដោយតាមផែនការជាក់លាក់។

ការដាំដុះបន្លែក្នុងរោងសំណាញ់ បានផលខ្ពស់ ជាងដាំខាងក្រៅ ព្រោះវាអាចការពារសត្វល្អិត ឬមេរោគស៊ីដំណាំអត់បាន ។ បច្ចុប្បន្ននេះ សហគមន៍មានសមាជិកប្រមាណជាង១០០គ្រួសារ និងមានរោងដាំជាង៤០រោង ហើយសហគមន៍ មានគម្រោងពង្រីករោងបន្ថែមទៀត នៅលើផ្ទៃដីសរុប៤០ហិកតា ដើម្បីបំពេញតំរូវការទីផ្សារដែលចេះតែកើនឡើង។

បច្ចុប្បន្ននេះសហគមន៍ បាននិងកំពុងដាំដុះដំណាំបន្លែ ជាច្រើនមុខ ហើយដំណាំបន្លែដែលនាំចេញច្រើនជាងគេ គឺជីរណា ក្នុងមួយថ្ងៃនាំចេញទៅលក់នៅទីផ្សារខាងក្រៅបានចន្លោះ ២ទៅ៣ តោនក្នុងមួយថ្ងៃ គិតជាចំណូលទឹកប្រាក់ចន្លោះពី១០លាន ទៅ១៥លានរៀល។ចុះផ្សាយដោយក្រសួងបរិស្ថាន។


Khcct banner

អត្ថបទទាក់ទង