Yearendyearend1140x150

និស្សិតកម្ពុជានៅអ៊ូហាន ត្រូវបានថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់អជ្ងាធរចិន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អុឹង​ យូរលី​ និង លឹម គុយសេង
/
លោក​​​ គាត ប៉ូជាង មានអាយុ ២៥ ឆ្នាំមកពីទីក្រុងភ្នំពេញ​ លោកជានិស្សិតសិក្សាផ្នែក​ Cyberspace security នៅសាកលវិទ្យាល័យអ៊ូហាន។

ភ្នំពេញ ៖ ការរីករាលដាលនៃជំងឺរលាកសួតប្រភេទថ្មីមានសារភាពធ្ងន់ធ្ងរណាស់ នៅអ៊ូហានដែលជាកន្លែងកំនើតនៃវីរុសនេះ និស្សិតកម្ពុជាមិនមានការព្រួយបារម្ភនិងភាពភ័យស្លន់ស្លោទេ ហើយពួកគេត្រូវបានថែទាំងដោយសាលាយ៉ាងយកចិត្តទុកដាក់។នេះបើតាមការអះអាងរបស់និស្សិតកម្ពុជានៅសាកលវិទ្យាល័យអ៊ូហានថ្លែងប្រាប់ “The Cambodia China Times”ភាសាចិនតាមរយៈWeChat។

នៅសាកលវិទ្យាល័យអ៊ូហានមាននិស្សិតខ្មែរចំនួន ១៧នាក់ ក្នុងនោះ ១៤ នាក់បានវិលត្រឡប់មក កម្ពុជាក្នុងឱកាសចូលឆ្នាំចិនចាប់ពីចុងខែធ្នូដល់ដើមខែមករា។ នាពេលបច្ចុប្បន្ននេះ មាននិស្សិតកម្ពុជាចំនួន ៣ នាក់នៅទីក្រុងអ៊ូហាន ហើយលោកគាត ប៉ូជាងគឺជានិស្សិតម្នាក់ក្នុងចំណោមពួកគេ។

លោក​​​ គាត ប៉ូជាង មានអាយុ ២៥ ឆ្នាំមកពីទីក្រុងភ្នំពេញ​ លោកជានិស្សិតសិក្សាផ្នែក​ Cyberspace security នៅសាកលវិទ្យាល័យអ៊ូហាន។ លោកបានរស់នៅទីក្រុងអ៊ូហាន អស់រយៈពេល ២ ឆ្នាំកន្លះ។លោកបានប្រាប់អ្នកយកព័ត៌មាន“The Cambodia China Times”ថា បច្ចុប្បន្នមាននិស្សិតខ្មែរ ៣ នាក់កំពុងស្នាក់នៅក្នុងអគារស្នាក់នៅរបស់សាលា ហើយសាលារៀនត្រូវបានបិទទ្វារ ហើយពួកគេមិនអាចចេញទៅក្រៅបានទេ។លោកបានបង្ហើបថា បច្ចុប្បន្ននិស្សិតទាំង ៣ នាក់មានសុខភាពល្អដោយពុំមានរោគសញ្ញាសង្ស័យថា មានជំងឺរលាកសួតថ្មីនោះទេ។

ដំបូងឡើយ ប៉ូជាង គ្រោងនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន តែដោយការសិក្សារបស់គាត់ និង ទីក្រុងអ៊ូហានបានបិទ ក៍ត្រូវលុបចោលផែនការត្រឡប់មកវិញ។លោកជាកូនទោល ហើយឪពុកម្តាយនៅភ្នំពេញមានការព្រួយបារម្ភយ៉ាងខ្លាំងហើយសង្ឃឹមថាលោកនឹងត្រឡប់មកប្រទេសកម្ពុជាវិញ។

"នៅថ្ងៃបិទទីក្រុង យើងពិតជាមានការព្រួយបារម្ភនិងភ័យខ្លាចខ្លាំងណាស់។ ប៉ុន្តែឥឡូវនេះយើងអាចរៀនការពារខ្លួន និងនៅពេលតក់ស្លុតរៀនពង្រឹងខ្លួនអោយមានភាពខ្លាហាន" ។នេះជាប្រសាសន៍លោកគាត ប៉ូជាង។

បើតាមការលោកគាត ប៉ូជាង បុគ្គលិកសាលាតែងតែថែរក្សាពួកគេផ្តល់អាហារ និងថ្នាំសម្លាប់មេរោគដោយឥតគិតថ្លៃដូចជាអាហារ ៣ ពេលក្នុងមួយថ្ងៃនិងវាស់សីតុណ្ហភាពរាងកាយរាល់ថ្ងៃ បុគ្គលិកសាលាឆ្លងតាមរយៈWeChat បានបង្រៀនសិស្សពីវិធីការពារការឆ្លង។

"អាហារត្រូវបានគេដាក់នៅជាន់ក្រោមក្នុងអគារស្នាក់នៅ ហើយនិស្សិតត្រូវចុះទៅយកអាហារដោយខ្លួនឯង។ អាហារមានច្រើនហើយមានអាហារ ៣ ឬ ៤ មុខសម្រាប់អាហារពេលថ្ងៃត្រង់និងពេលល្ងាចដែលមានរសជាតិឆ្ងាញ់" ។ គាត់មានសុទិដ្ឋិនិយម​ គាត់និយាយបែបលេងសើចថា "សាលាផ្តល់ជូនអាហារបីពេល ហើយយើងអាចមានលុយសល់ច្រើន" ។

ចំណែកជា សុជាតា​ និស្សិតកម្ពុជាដែលសិក្សារនៅដេប៉ាតឺម៉ង់ធុរកិច្ចអន្តរជាតិនៃសាកលវិទ្យាល័យអ៊ូហានបានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅព្រឹកថ្ងៃទី ២៨ ខែធ្នូឆ្នាំមុន។

សុជាតាបានប្រាប់អ្នកយកព័ត៌មាន“The Cambodia China Times”ភាសាចិនថា ដោយសារតែនាងនឹកដល់ក្រុមគ្រួសារនាងច្រើនពេក នាងភ្លាមៗបានទិញសំបុត្រយន្តហោះត្រឡប់មកវិញបន្ទាប់ពីសាលាបានប្រកាសឈប់សម្រាក។នាងបាននិយាយថា នៅពេលដែលខ្ញុំបានវិលត្រឡប់ទៅប្រទេសវិញនៅថ្ងៃទី ២៨ ខែធ្នូ នាងមិនបានដឹងថា មានជំងឺរលាកសួតថ្មីកើតឡើងនៅក្នុងទីក្រុងអ៊ូហានទេ។បច្ចុប្បន្នស្ថានភាពរាតត្បាតនៃជំងឺរលាកសួតថ្មីនៅអ៊ូហានកាន់តែធ្ងន់ធ្ងរទៅ ៗ ។

ក្រុមគ្រួសាររបស់នាងដឹងរឿងនេះហើយ ក៏តែងតែណែនាំនាងកុំអោយវិលត្រឡប់ទៅទីក្រុងអ៊ូហានវិញ។

សុជាតា​ បានប្រាប់អ្នកយកព័ត៌មានថា ដោយសារតែផលប៉ះពាល់នៃការរីករាលដាល សាលាបានពន្យាពេលបើកវគ្គរៀនថ្មី។

"សាលាត្រូវបានគេសន្មត់ថានឹងចាប់ផ្តើមនៅថ្ងៃទី ១៧ ខែកុម្ភះ ប៉ុន្តែថ្មីៗនេះខ្ញុំបានទទួលសេចក្តីជូនដំណឹងពីសាលាថាពេលវេលាបើកវគ្គរៀនថ្មីត្រូវបានពន្យាពេល។ សាលានឹងជូនដំណឹងអំពីពេលវេលាចាប់ផ្តើមជាក់លាក់មួយ" ។

នាងបានបង្ហាញថាដំបូងឡើយនាងបានទិញសំបុត្រដើម្បីវិលត្រឡប់ទៅទីក្រុងអ៊ូហានវិញនៅថ្ងៃទី ១៥ ខែកុម្ភះ ហើយក្រុមហ៊ុនអាកាសចរណ៍បានជូនដំណឹងដល់នាង ដោយសារ “រងផលប៉ះពាល់ដោយជំងឺរលាកសួតរបស់អ៊ូហាន”ក៏អោយនាងលុបចោលជើងហើហៅ ហើយសងប្រាក់នាងវិញ។

នាងបាននិយាយថា“ ដោយឃើញថា ការរីករាលដាលកាន់តែអាក្រក់ទៅ ៗ ខ្ញុំបានសំរេចចិត្តស្នាក់នៅប្រទេសកម្ពុជាហើយប្រហែលជានឹងវិលត្រឡប់ទៅវិញនៅថ្ងៃទី ១ ខែមីនា ប៉ុន្តែខ្ញុំមិនដឹងថាខ្ញុំអាចវិលត្រឡប់ទៅវិញបានរឺទេ” ។

សុជាតា​ និស្សិតកម្ពុជាដែលសិក្សារនៅដេប៉ាតឺម៉ង់ធុរកិច្ចអន្តរជាតិនៃសាកលវិទ្យាល័យអ៊ូហានបានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅព្រឹកថ្ងៃទី ២៨ ខែធ្នូឆ្នាំមុន។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង