កម្ពុជា៖ លទ្ធផលការងារបង្កបង្កើនផលរដូវវស្សានៅទូទាំងប្រទេស សម្រេចបាន ២ ២០៣ ៨៦៩ ហិកតា ស្មើនឹង៨៥,១៥%នៃផែនការ គិតមកទល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ចំនួនផ្ទៃដីបង្កបង្កើនផលដំណាំស្រូវវស្សាជាង២លានហិកតានៅទូទាំងប្រទេសកម្ពុជា ដែលស្មើនឹង៨៥,១៥%នៃផែនការក្នុងនោះ មានដំណាំស្រូវស្រាលចំនួន ៦៦៣ ១៥២ ហិកតា ស្រូវកណ្តាលចំនួន ១ ១០៩ ៩២៤ ហិកតា ស្រូវធ្ងន់ចំនួន ៣៧៩ ៥៨០ ហិកតា ស្រូវចម្ការចំនួន ១៨ ០៥៩ ហិកតា និងស្រូវឡើងទឹក ៣៣ ១៥៤ ហិកតា។
ជាមួយគ្នានោះ ផ្ទៃដីប្រមូលផលមានចំនួន ៥៦ ៦៦៩ ហិកតា ស្មើនឹង ២,៥៧% នៃផ្ទៃដីអនុវត្ត ទិន្នផលមធ្យម ៤, ២៣២ តោនក្នុងមួយហិកតា និងបរិមាណផល ២៣៩ ៨១៤ តោន៕