Cct850x100 1

អ្នកជំនាញនៃប្រទេសជាច្រើនប្រឆាំងនឹងអាមេរិកដែលបំផុសសង្រ្គាមត្រជាក់ថ្មីជាមួយចិន

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ថ្ងៃទី ២៥ ខែកក្កដា កិច្ចប្រជុំអន្តរជាតិស្តីពី “សង្រ្គាមត្រជាក់ថ្មី”បានបើកធ្វើតាមប្រព័ន្ធវីដេអូ ។ អ្នកជំនាញនៃប្រទេសជាច្រើនដែលបានអញ្ជើញចូលរួមកិច្ចប្រជុំលើកនេះបានលើកឡើងថា សង្គ្រាមត្រជាក់ថ្មីដែលអាមេរិកបង្កឡើងចំពោះប្រទេសចិននឹងប៉ះពាល់ដល់សន្តិភាពពិភពលោក ហើយក៏មិនស្របនឹងផលប្រយោជន៍រួមរបស់មនុស្សជាតិផងដែរ ។

ឥស្សរជនដែលមកពីប្រទេសចំនួន ៤៩ ដូចជាប្រទេសអាមេរិក ចិន អង់គ្លេស រុស្ស៊ី ឥណ្ឌា និងកាណាដាជាដើម បានចុះឈ្មោះចូលរួមកិច្ចប្រជុំ ។ កិច្ចប្រជុំបានចេញសេចក្តីថ្លែងការណ៍ ដោយបានអំពាវនាវអាមេរិកឱ្យបោះបង់នូវគំនិតបង្កសង្រ្គាមត្រជាក់ និងទង្វើដទៃទៀតដែលបំផ្លិចបំផ្លាញដល់សន្តិភាពពិភពលោក គាំទ្រការធ្វើកិច្ចសន្ទនារវាងប្រទេសអាមេរិកនិងចិន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើបញ្ហាជាសកលដូចជាការរួមសហការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងការសម្រេចការអភិវឌ្ឍសេដ្ឋកិច្ចជាដើម ។

លោកស្រី ចេននី ក្លែ អ្នកជំនាញបញ្ហាអន្តរជាតិនៃសកលវិទ្យាល័យLancashireមជ្ឈិមអង់គ្លេសបានថ្លែងថា ទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់ បើទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកមានភាពអាប់អួ វានឹងបង្កជាការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិភាពពិភពលោក ។

លោកស្រីម៉ាក្លេត គីមប៉ូលី អ្នកនិពន្ធអាមេរិកបានថ្លែងថា ពេលថ្មីៗនេះ រដ្ឋាភិបាលអាមេរិកបានធ្វើខុសជាបន្តបន្ទាប់លើបញ្ហាដែលពាក់ព័ន្ធនឹងចិន ដោយមិនគ្រាន់តែបានចោទប្រកាន់ដោយគ្មានហេតុផលចំពោះប្រទេសចិនក្នុងបញ្ហាពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង និងការបង្ការជំងឺឆ្លងប៉ុណ្ណោះទេ ហើយក៏បានតម្រូវឱ្យភាគីចិនបិទស្ថានអគ្គកុងស៊ុលចិនប្រចាំនៅក្រុងហ៊ូស្តុនទៀតដែលជាទង្វើមិនស្របតាមផ្លូវច្បាប់អន្តរជាតិផងដែរ ៕

Khcct banner

អត្ថបទទាក់ទង