Yearendyearend1140x150

អ្នកសេដ្ឋកិច្ច៖កម្ពុជានឹងទទួលបានប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកបណ្ឌិត ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី

ភ្នំពេញ៖កម្ពុជា និងចិន នៅថ្ងៃទី២០ កក្កដា បានប្រកាសរួមគ្នាបញ្ចប់ការចរចា«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA»ជាផ្លូវការ ដោយភាគីទាំងពីរសន្យាថានឹងគោរពតាមការសម្រេចដែលបានចុះរួមគ្នានៅថ្ងៃនេះ។នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មចិន។សម្រាប់កម្ពុជាអ្នកសេដ្ឋកិច្ចយល់ថានឹងទទួលបានប្រយោជន៍ចំនួន២យ៉ាងពីកិច្ចព្រមព្រៀងនេះ។

លោកបណ្ឌិត ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី យល់ឃើញថា ការធ្វើពាណិជ្ជកម្មសេរីរវាងប្រទេសមួយទៅប្រទេសមួយ គឺតែងតែផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយកម្ពុជានឹងទទួលបានផលប្រយោជន៍ចំនួន២ ពីកិច្ចព្រមព្រៀងពានិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនឹងធ្វើឡើងនាពេលខាងមុខនេះ។

បើតាមលោកបណ្ឌិត ឆេង គីមឡុង សារៈប្រយោជន៍ឬផលប្រយោជន៍ទី១ដែលកម្ពុជានឹងទទួលបាននោះគឺការជំរុញផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ដើម្បីចូលទៅបំពេញតម្រូវការនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សារធំសម្រាប់ប្រទេសកម្ពុជា។

ទី២ ក្រៅពីការផ្គត់ផ្គង់ផលិតផលកសិកម្ម និងកសិឧស្សាងកម្មរបស់កម្ពុជាទៅចិន កម្ពុជាក៏អាចផលិតជាគ្រឿងបន្លាស់ ឬគ្រឿងបង្គុំផ្សេងៗដែលមិនត្រូវការបច្ចេកវិទ្យាខ្ពស់សម្រាប់នាំចេញទៅចិន និងបណ្តាប្រទេសនានា ខណៈពេលដែលប្រទេសចិន និងបណ្តាប្រទេសមួយចំនួនមានតម្លៃពលកម្មថ្លៃជាងនៅកម្ពុជា។

អ្នកសេដ្ឋកិច្ចរូបនេះ ព្យាករណ៍ថា កម្ពុជាអាចនឹទាក់ទាញការវិនិយោគពីក្រុមហ៊ុនចិន ឬក្រុមហ៊ុនបរទេសមួយចំនួន មកវិនិយោគក្នុងការផលិតជាគ្រឿងបន្លាស់នៅកម្ពុជា ហើយកម្ពុជានឹងផ្គត់ផ្គង់សម្ភារៈទាំងនេះទៅទីផ្សារចិន ឬទីផ្សារសកលលោកវិញបាន។ ក្នុងករណីនេះ កម្ពុជានឹងមានការកើនឡើងនូវផលិតភាពការងារក្នុងស្រុក ដែលជាកត្តាមួយជួយឱ្យអត្រាប្រជាជនកម្ពុជាមានការងារធ្វើកាន់តែកើនឡើង នឹងជំរុញឱ្យសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចប្រតេសជាដៃគូពានិជ្ចកម្មមានការរីកចម្រើន។

គួរបញ្ជាក់ដែរថា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងចិន កាលពីថ្ងៃទី២០ កក្កដានេះ បានប្រកាសរួមគ្នាបញ្ចប់ការចរចា«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA»ជាផ្លូវការ ដោយភាគីទាំងពីរសន្យាថានឹងគោរពតាមការសម្រេចដែលបានចុះរួមគ្នានៅថ្ងៃនេះ។ ប្រទេសចិននិងប្រទេសកម្ពុជានឹងអនុវត្តតាមនីតិវិធីរបស់ខ្លួន ខិតខំជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីចុះហត្ថលេខានៅឆ្នាំ ២០២០ ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន បានចាត់ទុកការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីប្រកបដោយជោគជ័យ គឺជាវិធានការណ៍ជាក់ស្តែងមួយដើម្បីអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

លោកប៉ាន សូរស័ក្តិ បានអះអាងថា កម្ពុជាមានឆន្ទៈបន្តធ្វើការរួមគ្នាជាមួយក្រសួងពាណិជ្ជកម្មចិនដើម្បីធ្វើការងារទាំងអស់នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្លៀតយកឱកាសនៃការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីឱ្យដល់កម្រិតថ្មីមួយ និងរួមចំណែកដល់ការរួមគ្នាកសាងសេដ្ឋកិច្ចពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង