Yearendyearend1140x150

បុរសជនជាតិខ្មែរ៤នាក់ ជាសះស្បើយកូវីដ១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ បុរសជាជនជាតិខ្មែរចំនួន៤នាក់ បានជាសះស្បើយកូវីដ១៩ ដែលក្នុងចំណោម៤នាក់នោះ មាន៣នាក់ជាអ្នកដំណើរត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃ២៧ កក្កដា ឆ្នាំ២០២០។


បុរសជាជនជាតិខ្មែរចំនួន០៤នាក់ បានទទួលលទ្ធផលអវិជ្ជមានកូវីដ១៩ បន្ទាប់ពីការធ្វើតេស្តចំនួន២ដង និងបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតមកត្រឹមថ្ងៃ២៧ កក្កដា នេះកម្ពុជាមានអ្នកជាសះស្បើយកូវីដ១៩ សរុបចំនួន១៤៧នាក់ មានសស្ត្រី៣៩ នាក់ និងបុរសចំនួន១០៨នាក់ ស្មើនឹង ៦៣,៣៣% ធៀបនឹងចំនួនសរុបទាំងអស់។

សូមជម្រាបថា កម្ពុជាមានអ្នកផ្ទុកវីរុសកូវីដ១៩ សរុបចំនួន២២៥នាក់ ស្រ្តីចំនួន៤៦នាក់ និងបុរសចំនួន១៧៩នាក់  ដោយឡែកមានអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ជាស្រ្តីជនជាតិអាមេរិកកាំង០២នាក់៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង