Cct850x100 1
1800px x h300px kh

តើចិននឹងស្នើឱ្យអាមេរិកបិទស្ថាប័នការទូតរបស់ខ្លួននៅប្រទេសចិនដែរឬទេ?

ចិន
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
លោក វ៉ាងវិន ពីង

ចិន៖អាមេរិកបានស្នើសុំជាឯកតោភាគីដល់ប្រទេសចិនឱ្យកំណត់ពេលបិទស្ថានកុងស៊ុលប្រចាំទីក្រុងHouston ដែលធ្វើអោយមានការយកចិត្តទុកដាក់អំពីវិធានការដែលចិននឹងចាត់វិធានការអ្វីខ្លះ។នេះជាប្រសាសន៍របស់លោកវ៉ាងវិន ពីងអ្នកនាំពាក្យក្រសួងការបរទេសចិន ឆ្លើយតបនឹងសំណួរបស់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣កក្កដា។

អ្នកយកព័ត៌មានម្នាក់បានសួរថា៖ ឆ្លើយតបទៅនឹងសំណូមពររបស់អាមេរិកអោយចិនបិទស្ថានអគ្គកុងស៊ុលចិនប្រចាំទីក្រុងHouston តើចិននឹងចាត់វិធានការអ្វីខ្លះ?ហើយមាន អ្នកយកព័ត៌មានម្នាក់ទៀតបានសួរថា មានព័ត៌មានថាជាវិធានការណ៍សងសឹក ប្រទេសចិនអាចនឹងបិទស្ថានកុងស៊ុលអាមេរិកប្រចាំទីក្រុងឆឹងទូ ឬហុងកុង តើចិនអាចបញ្ជាក់បានទេតើព័ត៍មាននេះពិតដែររឺទេ?

លោកវ៉ាងវិន ពីងបានឆ្លើយតបថា៖ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពមិនសមហេតុផលរបស់សហរដ្ឋអាមេរិកប្រទេសចិនពិតជានឹងមានការឆ្លើយតបជាចាំបាច់ ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។លោកបានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកអះអាងថាទំនាក់ទំនងសហរដ្ឋអាមេរិក- ចិនមិនមានភាពស្មើគ្នាទេ នេះគឺជាលេសជាប្រចាំរបស់សហរដ្ឋអាមេរិក ហើយវាមិនសមហេតុផលទាល់តែសោះ។

លោកបន្តថា តាមពិតទៅបើនិយាយពីចំនួនស្ថានទូតរឺ ស្ថានកុងស៊ុលចិនប្រចាំអាមេរិក និងចំនួនស្ថានទូតរឺ ស្ថានកុងស៊ុលអាមេរិកប្រចាំប្រទេសចិន និងចំនួនបុគ្គលិកការទូតនិងស្ថានកុងស៊ុលនៃប្រទេសទាំងពីរ សហរដ្ឋអាមេរិកគឺមានចំនួនលើសពីប្រទេសចិនឆ្ងាយណាស់។

អ្នកយកព័ត៌មានម្នាក់ទៀតបានសួរថា តើចិនអាចធ្វើដូចម្តេចដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនផង ហើយអាចជៀសវាងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក?

លោកវ៉ាងវិនពីងបានបញ្ជាក់ថា ចិនប្រកាន់ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។

លោកបន្តថា “ យើងមិនមានចំណាបអារម្មណ៍ក្នុងការជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតអាមេរិកទេ ហើយយើងក៏សង្ឃឹមថាសហរដ្ឋអាមេរិកនឹងមិនយកប្រទេសចិននិយាយពីរឿងអ្វីមួយក្នុងការបោះឆ្នោតដែរ ពួកយើងដាស់តឿនអាមេរិក កុំអោយធ្វើខុសម្តងហើយខុសម្តងទៀត។ បើមិនដូច្នោះទេប្រទេសចិនពិតជានឹងធ្វើការឆ្លើយតបឱ្យបានត្រឹមត្រូវនិងចាំបាច់”។

ឆ្លើយតបនឹងអ្នកយកព័ត៌មានម្នាក់ទៀតសួរថាតើចិននឹងបន្តអនុវត្តដំណាក់កាលទី ១ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលបានចុះហត្ថលេខារវាងចិននិងសហរដ្ឋអាមេរិកដែរឬយ៉ាងណានោះ លោកវ៉ាងវិនពីងបានឆ្លើយតបថា“ ជំហររបស់ចិនលើទំនាក់ទំនងចិន-អាមេរិកមានភាពជាប់លាប់។ តើទំនាក់ទំនងចិន-អាមេរិកនឹងក្លាយទៅជាយ៉ាងណានោះ? នេះជាបញ្ហាដែលសហរដ្ឋអាមេរិកគួរពិចារណាឱ្យបានម៉ត់ចត់៕

ពាក្យទាក់ទង: ចិន អាមេរិក
Khcct banner

អត្ថបទទាក់ទង