Yearendyearend1140x150

ឆមាសទី១ឆ្នាំ២០២០៖អាជ្ញាធររឹបអូសគ្រឿងញៀនបាន២៦១គីឡូឃាត់មនុស្សជាង១ម៉ឺននាក់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន 

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៤ កក្កដានេះ បានបើកកិច្ចប្រជុំស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០។ក្នុងកិច្ចប្រជុំបានលើកឡើងនូវរបាយការណ៍ថា នៅក្នុងឆមាសទី១ឆ្នាំ២០២០៖អាជ្ញាធររឹបអួសគ្រឿងញៀនបាន២៦១គីឡូឃាតមនុស្សជាង១ម៉ឺននាក់។

យោងតាមរបាយការណ៍សង្ខេបស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនដែលចុះផ្សាយដោយក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន៥.៤៦៣ករណី បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន៤.១៧៥ករណី កើនលើស១.២៨៨ករណី ស្មើនឹង៣០.៨៥%។

ក្នុងឆមាសទី១ ឆ្នាំ២០២០ ឃាត់ខ្លួនមនុស្ស ចំនួន១០.៨៧៧នាក់ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន៨.៩១១នាក់ កើនលើសចំនួន១.៩៦៦នាក់ ស្មើនឹង២២.០៦% ក្នុងនោះមាន ជនជាតិខ្មែរ១០.៧០០នាក់ និងជនបរទេស១៧៧នាក់ ស្មើនឹង១៥ជនជាតិ។

សមត្ថកិច្ចចាប់យកគ្រឿងញៀនបានមានចំនួនសរុប២៦១គីឡូក្រាម (៩៧៧,៧២ក្រាម) បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួនសរុប៣៤១គីឡូក្រាម (៩៧៤,៤៧ក្រាម) ថយចុះ៨០គីឡូក្រាម (០៩៦,៧៥ក្រាម) ស្មើនឹង២៣,៤៣%។ ជាពិសេស មធ្យោបាយ សម្ភារ និងឧបករណ៍ផលិតកែច្នៃគ្រឿងញៀន ដែលបានចាប់យកក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿងញៀនបានបញ្ជូនទៅសាលាដំបូង រាជធានី-ខេត្ត ជាច្រើនផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង