Yearendyearend1140x150
Img 0571

ចិន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះអាមេរិកប្រកាសបិទ​ស្ថានអគ្គកុងស៊ុល​ចិន​ប្រចាំនៅ​ក្រុង Houston​

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អាមេរិក៖ ស្ថានទូតចិន​ប្រចាំនៅ​អាមេរិក​បានចេញ​សេចក្តីថ្លែងការណ៍ថា ភាគីអាមេរិក​បាន​តម្រូវ​ជាឯកតោភាគី​នាថ្ងៃ​ទី ២១ ឱ្យ​ភាគីចិន​បិទ​ស្ថានអគ្គកុងស៊ុល​ចិន​ប្រចាំនៅ​ក្រុងHouston​ជាកំហិត នេះគឺជា​ការបង្ករឿង​ខាងនយោបាយ​ចំពោះ​ភាគីចិន បានល្មើសនឹង​ច្បាប់អន្តរជាតិ​និង​ក្រមមូលដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ ក្នុងចេតនា​បំផ្លាញដល់​ទំនាក់ទំនង​រវាង​ចិននិង​អាមេរិក ។ ភាគីចិន​សម្តែង​ការថ្កោលទោស​យ៉ាងខ្លាំង​និង​ប្រឆាំង​យ៉ាងម៉ឺងម៉ាត់​ចំពោះ​រឿងនេះ ។

សេចក្តីថ្លែងការណ៍​ចែងថា ភាគីចិន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវការមិនជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃប្រទេស​ដទៃ ។ ស្ថានទូត​និង​ស្ថានកុងស៊ុល​ចិនប្រចាំ​នៅអាមេរិក​បានបំពេញ​ការងារ​នៅអាមេរិក​ដោយប្រតិបត្តិតាម​ជានិច្ចនូវ​កតិកាសញ្ញា​ស្តីពី​ទំនាក់ទំនង​ផ្លូវទូត​ក្រុងវីយេន​និង​កតិកាសញ្ញា​ស្តីពី​ទំនាក់ទំនង​កុងស៊ុល​ក្រុងវីយេន ។ ការចោទប្រកាន់​ពាក់ព័ន្ធ​ពីសំណាក់​ភាគីអាមេរិក​គឺគ្មាន​ភស្តុតាងអ្វី​ទាល់តែសោះ ។ ដោយសារតែ​ភាគីអាមេរិក​មួលបង្កាច់​និង​ញុះញង់​ឱ្យមាន​ការចងគំនុំ​នាពេលកន្លង​ទៅថ្មីៗនេះ បានជា​ស្ថានទូតចិន​ប្រចាំនៅ​អាមេរិក​ទទួលបាន​សារគំរាមកំហែង​ដែលសំដៅ​ចំពោះ​អង្គការ​ការទូត​និង​បុគ្គលិកការទូត​ចិន​ប្រចាំនៅ​អាមេរិក​ជាច្រើនលើក​មកហើយ​ក្នុងពេល​កន្លងទៅនេះ ។

សេចក្តីថ្លែងការណ៍​សង្កត់ធ្ងន់ថា ភាគីចិន​ដាស់តឿន​អាមេរិក​ឱ្យ​លុបចោល​សេចក្តីសម្រេចចិត្ត​ដ៏ខុសឆ្គង​ពាក់ព័ន្ធ​ភ្លាម បើពុំនោះសោត ភាគីចិន​នឹង​តបតវិញ​ដ៏ចាំបាច់​តាមផ្លូវច្បាប់ ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង