Yearendyearend1140x150

យានរុករកភពព្រះអង្គារដំបូងបង្អស់របស់ប្រទេសចិនឈ្មោះ “Tianwen-1” ត្រូវបានបង្ហោះដោយជោគជ័យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ ប្រទេសចិននៅវេលាម៉ោង ១២ និង ៤១ នាទី ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០តាមម៉ោងក្រុងប៉េកាំង បានបាញ់បង្ហោះដោយជោគជ័យ នូវយានរុករកភពព្រះអង្គារឈ្មោះ “Tianwen-1”(天问一号) តាមរយៈរ៉ុក្កែតដឹកជញ្ជូន Long March-5 Y4 នៅទីលានបង្ហោះយានអវកាស Wenchang ដែលស្ថិតនៅឆ្នេរសមុទ្រភាគឦសាននៃកោះហៃណាន ប្រទេសចិន។ 

បន្ទាប់ពីបានហោះហើររយៈពេល 2167 វិនាទី រ៉ុក្កែតបានបញ្ជូនយានរុករកចូលក្នុងគន្លងតារាវិថីតាមការកំណត់ នេះជាសញ្ញាបញ្ជាក់ថា ដំណើរឈានទៅភពព្រះអង្គារនៃប្រទេសចិនបានចាប់ផ្តើមជាផ្លូវការ ពោលគឺប្រទេសចិនបានបោះជំហានទីមួយក្នុងការស្វែងយល់ពីភពផ្កាយ។

យានរុករក “Tianwen-1” ចិននេះត្រូវហោះហើរប្រហែល ៧ ខែ ទើបទៅដល់គន្លងក្បែរភពព្រះអង្គារ ដល់ពេលនោះនឹងចុះចត ស្ទង់ពិនិត្យលើផ្ទៃដីភពអង្គការ ដើម្បីចាប់ផ្តើមភារកិច្ចរុករកនិងស្វែងយល់បែបពហុបច្ចេកវិទ្យាលើភពព្រះអង្គារ។

សូមបញ្ជាក់ថា ភារកិច្ចរុករកភពព្រះអង្គាររបស់ចិនជាវេទិកាសិក្សាស្រាវជ្រាវបែបបើកទូលាយ ចិនបានរួមសហប្រតិបត្តិការជាមួយអង្គការនិងប្រទេសជាច្រើនដូចជាមន្ទីរអវកាសអឺរ៉ុប ប្រទេសបារាំង អូទ្រីស អាហ្សង់ទីនជាដើម។តាមក្រឹត្យក្រមធម្មជាតិនៃតារាសាស្ត្រ ឱកាសល្អសម្រាប់បាញ់បង្ហោះយានរុករកភពព្រះអង្គារគឺរាល់ ២៦ ខែម្តង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង