Yearendyearend1140x150

រដ្ឋាភិបាលបង្កើតគម្រោងជួយដល់ក្រុមហ៊ុនអាជីវកម្ម-ធុរកិច្ចដែលរងគ្រោះដោយវិបត្តិកូវីដ-១៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងរៀបចំឯកសារទស្សនាទាន សម្រាប់ការបង្កើតសាជីវកម្មធានាឥណទាន ដើម្បីគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលនៃវិបត្តិ ជំងឺកូវីដ-១៩ និងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិ។

«គំនិតផ្តួចផ្តើមក្នុងការបង្កើតសាជីវកម្មធានាឥណទាន» នេះ គឺជាយន្តការឆ្លើយតបបន្ទាន់របស់រាជរដ្ឋាភិបាល ស្របតាមវិធានការជុំទី ៤ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលនៃវិបត្តិ ជំងឺកូវីដ-១៩ និងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិ។

«សាជីវកម្មធានាឥណទានកម្ពុជា» មានតួនាទី ផ្តល់សេវាធានាឥណទាន ដល់ក្រុមហ៊ុនអាជីវកម្ម-ធុរកិច្ច នៅក្នុងវិស័យអាទិភាព ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពី វិបត្តិជំងឺកូវីដ-១៩ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់ជាទុនបង្វិលរបស់ក្រុមហ៊ុនទាំងនោះ សំដៅ ធានាបាននិរន្តភាពអាជីវកម្ម និងសម្របទៅតាមបរិបទថ្មីនៃធុរកិច្ចបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ដោយមាន អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ជាសេនាធិការ, នឹងបន្តនីតិវិធីរៀបចំក្របខ័ណ្ឌបទប្បញ្ញត្តិ លិខិតបទដ្ឋានចាំបាច់ និងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីដាក់ឲ្យដំណើរការសាជីវកម្មធានាឥណទាននេះ ឲ្យបានឆាប់ ។

ទន្ទឹមនេះ, ដើម្បីធានាថាសាជីវកម្មធានាឥណទាន ផ្តល់ការធានាឥណទានចំទិសដៅ ប្រកបដោយប្រសិទ្ធភាព នៅក្នុងដំណាក់កាលបន្ទាន់ នៃវិបត្តិជំងឺកូវីដ-១៩ នេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ដោយមានអគ្គនាយកដ្ឋានគោលនយោបាយជាសេនាធិការ, នឹងរៀបចំគោលនយោបាយ សម្រាប់ការផ្តល់ធានាឥណទាននេះ ដោយកំណត់វិស័យ, ប្រភេទក្រុមហ៊ុន និងប្រភេទ អាជីវកម្ម ជាដើម ដែលមានសក្តានុពលទទួល បានការធានាឥណទានពីសាជីវកម្មធានាឥណទានកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង