Cct850x100 1
1800px x h300px kh

«មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីគំនិតការទូតលោកស៊ីជីនភីង»ត្រូវបានបង្កើតឡើងនៅក្រុងប៉េកាំង

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖«មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីគំនិតការទូតលោកស៊ីជីនភីង»ត្រូវបានបង្កើតឡើងនៅក្រុងប៉េកាំង ក្នុងគោលបំណងរៀបចំធនធានសិក្សាស្រាវជ្រាវទូទាំងប្រទេស ធ្វើការសិក្សាស្រាវជ្រាវ អធិប្បាយនិងឃោសនាចំពោះគំនិតការទូតរបស់លោកស៊ីជីនភីង។

មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីគំនិតការទូតរបស់លោកស៊ីជីនភីងបង្កើតឡើងដោយវិទ្យាស្ថានចិនសម្រាប់សិក្សាស្រាវជ្រាវអពីបញ្ហាអន្តរជាតិ ក្នុងគោលបំណងរៀបចំធនធានសិក្សាស្រាវជ្រាវទូទាំងប្រទេស ធ្វើការសិក្សាស្រាវជ្រាវ អធិប្បាយនិងឃោសនាចំពោះគំនិតការទូតរបស់លោកស៊ីជីនភីងដោយគ្រប់ជ្រុងជ្រោយ បង្កើតជាប្រព័ន្ធនិងមានភាពស៊ីជម្រៅ ដើម្បីសិក្សាស្រាវជ្រាវអំពីគំនិតការទូតរបស់លោកស៊ីជីនភីងលើផ្នែកមូលដ្ឋាន ទ្រឹស្តី អនុវត្ត ផ្សព្វផ្សាយ គោលនយោបាយនិងប្រធានបទសំខាន់ ដើរតួនាទីដឹកនាំរបស់គំនិតការរបស់លោកស៊ីជីនភីងចំពោះការអនុវត្តកិច្ចការទូត ដើម្បីជំរុញកិច្ចការកសាងទ្រឹស្តីការទូត យន្តការនិងសមត្ថភាពរបស់ប្រទេសធំដែលមានលក្ខណៈពិសេសរបស់ចិនក្នុងយុគសម័យថ្មី ក្នុងន័យរួមចំណែកយ៉ាងសកម្មចំពោះការកសាងកិច្ចការទូតរបស់ប្រទេសធំប្រកបដោយមានលក្ខណៈចិន៕


Khcct banner

អត្ថបទទាក់ទង