Yearendyearend1140x150
Img 0571

សម្តេចស ខេង៖រដ្ឋាភិបាលបច្ចុប្បន្នគ្រប់គ្រង«ជនអន្តោប្រវេសន៍»បានល្អជាងសម័យមុនៗ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ភស្ស
/

ភ្នំពេញ៖សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការប្រៀបធៀនការគ្រប់គ្រងជនបរទេស បញ្ហាជនអន្តោប្រវេសន៍តាមសម័យកាល ហើយសម្តេចបានចាត់ទុកការដឹកនាំ និងគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន អាចគ្រប់គ្រងបញ្ហាអន្តោប្រវេសន៍បានល្អជាងសម័យមុនៗ។

សម្តេច ស ខេង បានគូសបញ្ជាក់ថា បៀបធៀបនឹងសម័យកាលមុនៗក្នុងប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា គឺទើបតែសម័យកាលបច្ចុប្បន្ននេះទេ ដែលប្រទេសកម្ពុជាអាចគ្រប់គ្រងបញ្ហាជនបរទេស បញ្ហាជនអន្តោប្រវេសន៍បានល្អប្រសើរ បន្ទាប់ពីក្រសួងមហាផ្ទៃបានសម្រេចបង្កើតឱ្យមានអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

បន្ថែមលើនេះ សម្ដេច ស ខេង បានមានគូសបញ្ជាក់ថាក្នុងរយៈពេលមួយវែងសមគួរកន្លងមក ទោះបីមានការរិះគន់ខ្លះ ប៉ុន្តែអាជ្ញាធរនៃក្រសួងមហាផ្ទៃបានគ្រប់គ្រងជនបរទេស ជនអន្តោប្រវេសន៍បានល្អប្រសើរជាងមុន បើបៀបធៀបនឹងសម័យកាលមុនៗក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ការថ្លែងរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបែបនេះ ធ្វើងក្នុងកិច្ចប្រជុំស្ដីអំពីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២១ ខែកក្កដានេះ។ជាកិច្ចប្រជុំធ្វើឡើងតាមសំណើអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង