Yearendyearend1140x150

ក្រុមហ៊ុនទទួលសិទ្ធសាងសង់ផ្លូវជាតិលេខ៧,លេខ៣ និងលេខ១ សន្យាសង់ផ្លូវឱ្យមានគុណភាព

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
លោក Wang Xinhua តំណាងក្រុមហ៊ុន Sichuan Road & Bridge (Group) Corporation Ltd 

ភ្នំពេញ៖ ក្រុមហ៊ុន Sichuan Road & Bridge (Group) Corporation Ltd បានសន្យានៅចំពោះមុខរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថា នឹងសាងសង់ផ្លូវជាតិលេខ៧,លេខ៣ និងលេខ១ឱ្យមានគុណភាពរឹងមាំ ដែលអាចប្រើប្រាស់ជាប់បានយូរអង្វែង។ការសន្យានេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាដើម្បីពិនិត្យមើលវឌ្ឍនភាពការងារសម្រេចបានក្នុងការសាងសង់ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ១។

នៅចំពោះមុខលោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក Wang Xinhua តំណាងក្រុមហ៊ុន Sichuan Road & Bridge (Group) Corporation Ltd បានប្តេជ្ញាអនុវត្ត និងទទួលយកការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ទេសរដ្ឋមន្ត្រី ដើម្បីឱ្យគម្រោងសាងសង់សាងសង់ផ្លូវជាតិលេខ៧,លេខ៣ និងលេខ១មានគុណភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង ដោយសហការជាមួយថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោក Wang Xinhua បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមទេសរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីឱ្យគម្រោងទាំងនេះសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក។

ការប្តេជ្ញាចិត្តនេះ ធ្វើឡើងបន្ទាប់ពីលោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនទទួលបន្ទុកសាងសង់ផ្លូវជាតិទាំង៣ ខាងលើឱ្យពិនិត្យយ៉ាងម៉ត់ចត់លើការពង្រឹង និងលើកកម្ពស់កម្រិតគុណភាពផ្លូវឱ្យបានរឹងមាំ និងបានស្នើឱ្យក្រុមហ៊ុនសហការជាមួយថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកឱ្យបានជិតស្និទ្ធ ធ្វើយ៉ាងណាអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកឱ្យបានខ្ជាប់ខ្ជួន។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបន្ថែមគ្រឿងចក្រ និងកម្លាំងពលកម្មឱ្យបានច្រើនថែមទៀត ដើម្បីធានាឱ្យការសាងសង់បញ្ចប់ទៅតាមកាលបរិច្ឆេទគ្រោងទុក ប្រកបដោយគុណភាពរឹងមាំផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង