Smart saver cctime web bannertif

អភិបាលខេត្តកំពង់ស្ពឺគ្រោងរៀបចំបន្ទប់ទឹកអនាម័យ និងកសាងផ្លូវនៅតំបន់ខ្នងផ្សារ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ 

ភ្នំពេញ៖ អភិបាលខេត្តកំពង់ស្ពឺគ្រោងសិក្សារៀបចំបន្ទប់ទឹកអនាម័យ និងកាសាងផ្លូវនៅតំបន់ខ្នងផ្សារឱ្យមានភាពល្អប្រសើរ។ នេះបើតាមប្រសាសន៍របស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ» នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា លោក ក៏ដូចជាអាជ្ញាធរខេត្តកំពង់ស្ពឺ គឺកំពុងតែសិក្សាក្នុងការកសាងផ្លូវឆ្ពោះទៅកាន់តំបន់ខ្នងផ្សារឱ្យមានភាពល្អប្រសើរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ។ ក្រៅពីការគក្រោងកសាងផ្លូវ លោកក៏មានគ្រោងសិក្សាបន្ថែមទៅលើការៀបចមបន្ទប់ទឹកអនាម័យដើម្បីធានាបាននូវអនាម័យខ្ពស់នៅតំបន់ទេសចរណ៍មួយនេះ។

លោកបន្ថែមទៀតថា តំបន់ខ្នងផ្សារជាតំបន់គោលដៅទេសចរណ៍មួយដែលមានភ្ញៀវទេសចរជាច្រើនចង់ទៅទស្សនាទីនោះ។ ដូចនេះដើម្បីឱ្យភ្ញៀវទេសចរមានភាពសប្បាយរីករាយនឹងទេសភាពដ៏ស្រស់ត្រកាលនេះហើយ ក្នុងនាមលោកជាអភិបាលខេត្ត លោកនឹងផ្តល់ជាទំនុកចិត្តក្នុងការកសាងផ្លូវ និងបន្ទប់ទឹកដើម្បីធានាជូនដល់ភ្ញៀវទេសចរនូវសុវត្តិភាព និងការរក្សាអនាម័យជាចម្បង។

គួរបញ្ជាក់ថា ភ្នំខ្នងផ្សារ ជាតំបន់តំបន់ទេសចរណ៍ផ្សងព្រេងដ៏មានសក្តានុពល កប់ក្នុងព្រៃភ្នំដ៏ធំមួយ ដែលស្ថិតនៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងស្ថិតនៅទីតាំងប្រសព្វមុំបី រវាងខេត្តបី គឺកោះកុង កំពង់ស្ពឺ និងពោធិ៍សាត់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង