Cct850x100 1

គម្រោងលំនៅដ្ឋានឆ្លាតវៃដំបូងគេបង្អស់នៅកម្ពុជា ចាប់ផ្តើមដំណើរការសាងសង់ហើយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម យឹម ឆាយលី ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អ្នកវិនិយោគ និងតំណាងវិស័យឧស្សាហកម្មអចលនទ្រព្យបានជួបជុំគ្នាប្រារព្វពិធី បញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោងលំនៅដ្ឋានតម្លៃរាប់លានដុល្លា ដែលមានឈ្មោះថា Le Condé BKK1 ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង១។

គម្រោង Le Condé BKK1 នេះវិនិយោគអភិវឌ្ឍដោយក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Wangfu Guoji( WANGFU - អ័ង ហ្វូ)។ ដែលមានកំពស់៤៣ជាន់ ស្មើនឹងជាង១៤០ម៉ែត្រ ដែលនឹងក្លាយជាម្កុដពេជ្រក្នុងតំបន់ ស្ថិតក្នុងសង្កាតបឹងកេងកង១ ក្នុងរាជធានី។

លោក (Ling Dong-លីង តុង) នាយកប្រតិបត្តិ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Wangfu Guoji(WANGFU- អ័ង ហ្វូ) បានមានប្រសាសន៍នៅក្នុងអង្គពិធីនេះថា “ ជាយុទ្ធសាស្រ្តក្នុងការសហការណ៍ជាមួយនឹងក្រុមហ៊ុន( XiaoMi- ស្យោវ មី ) ដែលជាក្រុមមួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាដែលល្អបំផុតនៅក្នុងពិភពលោក យើងខ្ញុំមានមោទនភាពយ៉ាងខ្លាំងសូមណែនាំដល់ប្រជាពលរដ្ឋទាំងអស់នៅទីក្រុងភ្នំពេញ នូវគម្រោងលំនៅដ្ឋានឆ្លាតវៃដំបូងគេនៅប្រទេសកម្ពុជា។ យើងខ្ញុំសង្ឃឹមយ៉ាងមុងមាំថាគេហដ្ឋានរបស់យើង នឹងធ្វើឱ្យការរស់នៅ ប្រកបដោយផាសុខភាព និង ភាពងាយស្រួលជាមួយនឹងបច្ចេកវិទ្យាចុងក្រោយរបស់យើង។”

ឯកឧត្តម យឹម ឆាយលី ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជា ភ្ញៀវកិតិ្តយស និងជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក៏បានកោតសរសើរយ៉ាងខ្លាំង និងសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមលើកស្ទួយវិស័យលំនៅដ្ឋានក្នុងសហគមន៍ ជាពិសេសក្នុងតំបន់បឹងកេងកង១ឱ្យកាន់តែប្រសើឡើងដោយការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដែលទំនើប និងល្អបំផុតលំដាប់ពិភពលោក ក្នុងការលើកតម្កើងបទដ្ឋានរស់នៅរបស់ប្រជាជនកម្ពុជា ពីសំណាក់បណ្តាម្ចាស់គម្រោងទាំងអស់។

លោក (Ling Dong-លីង តុង) នាយកប្រតិបត្តិ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Wangfu Guoji(WANGFU- អ័ង ហ្វូ) បានបន្តរទៀតថា៖ Le Condé BKK I មិនគ្រាន់តែជាគម្រោងគេហដ្ឋានដ៏ធំជាងគេ ក្នុងសង្កាត់បឹងកេងកង១ ប៉ុណ្ណោះទេ ហើយថែមទាំងជាគម្រោងដ៏ល្អបំផុត ដែលក្រុមហ៊ុនកំពុងនាំមកនូវទម្រង់វឌ្ឍនភាពមួយដែលអស្ចារ្យ សំរាប់ក្នុងតំបន់បឹងកេងកង BKK1 ព្រមទាំងញ៉ាំងឲ្យមានការផ្លាស់ប្តូរនូវបែបបទរស់នៅរបស់ប្រជាពេលរដ្ឋដែលកំពុងរស់នៅក្នុងខុនដូរយ៉ាងពិតៗ។ យើងក៏នឹងសាងសង់នូវអគារសំរាប់ហាត់ប្រាណលើអាកាសមួយ នៅក្នុងសង្កាត់បឹងកេងកង១ ផងដែរ ហើយនេះក៏ជាសួនលើអាកាសពិតៗ ដែលជាការទាក់ទាញសម្រាប់មាតាបិតា និងជាស្ថានសួគ៌របស់កុមារដំបូងគេ ដែលមានផ្ទៃក្រលាជាង៨០០ម៉ែត្រការ៉េ។

ចំនុចសំខាន់មួយនៃពិធីនេះ គឺការប្រកាសការសន្យា និង ការសច្ចាររបស់ក្រុមហ៊ុន Huashi Group ដែលជាក្រុមហ៊ុនសំណង់ឈានមុខគេក្នុងពិភពលោក ដែលមានស្នាដៃជាច្រើនក្នុងវិស័យសំណង់ ដូចជា សាល People’s Hall ដែលជាស្នាដៃដ៏គួឱ្យកត់សម្គាល់មួយរបស់រាជធានីប៉េកាំង នៃប្រទេសចិន កាស៊ីណូ សណ្ឋាគា ដែលមានកេរ្តិ៍ឈ្មោះទូទាំងពិភពលោក គឺ The Venetian នៅទីក្រុងម៉ាកាវ។

លោក (Xu Yongxian-ស្វី យ៉ុងសៀន), ជាប្រធានចាត់ការទូទៅ និងជាតំណាងនៃក្រុមហ៊ុន Huashi Group ប្រចាំនៅប្រទេសកម្ពុជាបានបានមានប្រសាសថា៖ យើងគឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដ៏ល្អបំផុតក្នុងប្រទេសចិន ហើយយើងបានទទួលបានពានរង្វាន Luban Awards ចំនួន៦ វាជាពានរង្វាន់ Oscar Awards ក្នុងវិស័យសំណង់នៅប្រទេសចិនផងដែរ។ លោកបានបន្តរទៀតថា “ យើងនឹងគាំទ្រយ៉ាងពេញទំហឹងដល់គម្រោង Le Condé BKK1 ព្រមទាំងធានានូវគុណភាពសំណង់ស្ថិតក្នុងកម្រិតបទដ្ឋានខ្ពស់ក្នុងប្រទេសកម្ពុជា។

សូមអញ្ជើញចូលទស្សនា Le Condé BKK1 នៅអាសយដ្ឋាន អគាលេខ ១២២ ផ្លូវ៣៥២

សម្រាប់ព័ត៌មានបន្ថែមអាចរកមើលតាមរយៈគេហទំព័រ www.lecondebkk1.com ឬ

តាមរយៈទូរស័ព្ទលេខ ០៩៦ ២២៩ ៩៩៩៩


អត្ថបទពាណិជ្ជកម្ម

Khcct banner

អត្ថបទទាក់ទង