Yearendyearend1140x150

ហាងម៉ាស្សាជនជាតិចិនមួយបានផ្សព្វផ្សាយសេវាកម្មបម្រើផ្លូវភេទនៅលើបណ្ដាញសង្គម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ផេករបស់ហាងម៉ាស្សាជនជាតិចិនមួយ ដែលបង្ហោះផ្សព្វផ្សាយអត្ថន័យបង្កប់ពីសេវាកម្មបម្រើផ្លូវភេទ។

ភ្នំពេញ៖ យោងតាមផេករបស់ហាងម៉ាស្សាជនជាតិចិនមួយ ដែលបង្ហោះផ្សព្វផ្សាយអត្ថន័យបង្កប់ពីសេវាកម្មបម្រើផ្លូវភេទ ក្នុងបណ្តាញសង្គមហ្វេសបុក ដោយសេរសេរជាភាសាចិនរៀបរាប់ថាពួកគេមានផ្គត់ផ្គង់នារីស្អាតៗ វ័យក្មេង ដែលអាយុក្រោម២០ឆ្នាំ នឹងផ្តល់នូវសេវាកម្ម’ដ៏កក់ក្តៅ និងភាពស្មោះត្រង់ដល់អតិថិជន។

ហាងមួយនេះថែមទាំងបានរៀបរាប់ទៀតថា មានបុគ្គលិកស្អាតនិងក្មេងៗថ្មីជាច្រើន ដែលរួមមានទាំងនិស្សិត អ្នកធ្វើការ ម៉ូដែល មានគ្រប់ជនជាតិ មានទាំងអ៊ឺរ៉ុប អាមេរិក ជប៉ុន កូរ៉េ ថែមទៀតផង ដែលសុទ្ធតែរួសរាយរាក់ទាក់ផ្តល់សេវាដ៏កក់ក្តៅដល់អតិថិជន។

ហាងមួយនេះបានបញ្ជាក់ទៀតថា កន្លែងពួកគេមានផ្តល់សេវាកម្មពិសេសមួយកំប្លេបែបតុងគ័ន ដែលមានទីតាំងនៅទីក្រុងភ្នំពេញនិងខេត្តព្រះសីហនុ គឺកន្លែងម៉ាស្សា សូណានិងស្ប៉ាដែលជ្រោកក្នុងសណ្ធាគារ ។ មិនត្រឹមតែប៉ុណ្ណោះហាងមួយនេះបាន ដាក់ជាលេខទូរស័ព្ទដើម្បីអោយអតិថិជនធ្វើការកក់ និងមានរថយន្តទៅទទួលអតិថិជនផងដែរ។

បើតាមដឹងហាងហាងម៉ាស្សាមួយនេះ មានទទួលភ្ងៀវជាជនជាតិចិនជាចំបង។

គួរបញ្ជាក់ផងដែរ បន្ទាប់ពីមានការផ្សព្វផ្សាយរបស់ហាងស្ប៉ាដែលសេវាកម្មដ៏ពិសេសមួយនេះលើបណ្ដាញសង្គមមក នូវមិនទាន់មានការចាត់វិធានការពីអាជ្ញាធរនៅក្នុងតំបន់ ដើម្បីចុះត្រួតពិនិត្យនៅឡើយទេ៕

ផេករបស់ហាងម៉ាស្សាជនជាតិចិនមួយ ដែលបង្ហោះផ្សព្វផ្សាយអត្ថន័យបង្កប់ពីសេវាកម្មបម្រើផ្លូវភេទ។
ផេករបស់ហាងម៉ាស្សាជនជាតិចិនមួយ ដែលបង្ហោះផ្សព្វផ្សាយអត្ថន័យបង្កប់ពីសេវាកម្មបម្រើផ្លូវភេទ។
ផេករបស់ហាងម៉ាស្សាជនជាតិចិនមួយ ដែលបង្ហោះផ្សព្វផ្សាយអត្ថន័យបង្កប់ពីសេវាកម្មបម្រើផ្លូវភេទ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង