Yearendyearend1140x150

សហព័ន្ធស្រូវអង្ករកម្ពុជា ប្រជុំបន្ទាន់ក្រោយអាមេរិកស្នេីលុបការបញ្ជាទិញអង្ករ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សហព័ន្ធស្រូវអង្ករកម្ពុជា បានបើកកិច្ចប្រជុំជាបន្ទាន់

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបើកកិច្ចប្រជុំជាបន្ទាន់ ទាក់ទងនឹងការស្នើររបស់សហព័ន្ធស្រូវអង្ករអាមេរិក លើគម្រោងលុបចោលកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម (GSP) លើអង្ករនាំចូលអាមេរិក ដែលក្នុងនោះមានអង្ករកម្ពុជាផងដែរ។ នេះបើតាមសហព័ន្ធស្រូវអង្ករ នៅថ្ងៃ១៣ កក្កដា ឆ្នាំ២០២០នេះ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានបើកកិច្ចប្រជុំជាបន្ទាប់ បន្ទាប់ពីអាមេរិកបានស្នើលុបចោលគម្រោងអនុគ្រោះពន្ធពាណិជ្ជកម្ម លើអង្កនាំចូល ដែលក្នុងនោះក៏មានអង្ករកម្ពុជាផងដែរ។

លោក ឧកញ៉ា សុង សារ៉ន អនុប្រធានក្រុមប្រឹក្សាភិបាក (ស.អ.ក) រួមជាមួយសមាជិក ស.អ.កចំនួន ១០ រូប បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាបន្ទាន់ ដើម្បីពិភាក្សាពីមូលហេតុដែលសហរដ្ឋអាមេរិកនឹងពិភាក្សាចុងក្រោយលើការលុបចោលកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម (GSP) លើអង្ករកម្ពុជា។

លោកឧកញ៉ា សុង សារ៉ន មានប្រសាសន៍ថា៖«ការនាំចូលអង្ករកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមិនបានប៉ះពាល់ដល់កសិករសហរដ្ឋអាមេរិកនោះទេ ដោយហេតុថា បរិមាណនាំចេញអង្ករកម្ពុជាទៅកាន់សហរដ្ឋអាមេរិក គឺមានត្រឹមតែប្រមាណ២០០០តោនប៉ុណ្ណោះក្នុងមួយឆ្នាំ។ ម្យ៉ាងប្រភេទអង្ករកម្ពុជានាំចូលទៅអាមេរិកជាប្រភេទ Indica Rice ប្រភេទសរីរាង្គ និងអង្ករក្រអូបរំដួលខុសពីប្រភេទអង្ករ ដែលកសិករសហរដ្ឋអាមេរិកដាំដុះ ពោលគឺ Japonica Rice និង Carlrose Rice»។

ទន្ទឹមនិងនេះលោក យ៉ន សុវណ្ណ សមាជិកក្រុមប្រឹក្សាភិបាលក៍បានផ្តល់ជាយោបល់មួយចំនួនចំពោះគុណសម្បត្តិអង្ករកម្ពុជាដែលជួយដល់សុខភាពអ្នកប្រើប្រាស់ ហើយមិនគួរលុបចោលប្រព័ន្ធGSP លើការនាំចូលអង្ករកម្ពុជាក្នុងទីផ្សារសហរដ្ឋអាមេរិចនោះឡើយ។

ជាលទ្ធផល បន្ទាប់ពីអង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់ នឹងបន្តយកទៅពិភាក្សាបន្ថែមជាមួយស្ថាប័នគោលនយោបាយ ជាមួយក្រសួងពាក់ព័ន្ធនានានៅពេលខាងមុខដើម្បីរកដំណោះស្រាយសមស្របមួយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង