Yearendyearend1140x150

កម្ពុជាចាប់ផ្តើមរឹតបន្តឹងការត្រួតពិនិត្យ«ផលិតផល»នាំចូលពីវៀតណាម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្
/

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ចាប់ផ្តើមរឹតបន្តឹងការនាំចូលផលិតផលមានបន្ថែ ត្រីសាច់ពីវៀតណាម។ ការរឹតបន្តឹងនេះ ធ្វើឡើងបន្ទាប់ពីជំងឺផ្តាសាយបក្សីកំពុងរាតត្បាតនៅប្រទេសវៀតណាម។ 

លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ស៊ីស៊ីថាមស៍ នៅថ្ងៃនេះថា ក្រសួងបានចេញនូវសេចក្តីណែនាំទៅដល់មន្រ្តីការិយាល័យផលិតកម្ម និង សុខភាពសត្វខេត្ត ដែលនៅជាប់ព្រំដែនប្រទេសវៀតណាម ត្រូវហាមឃាត់ការនាំចូលផលិតផល បន្លែ និងសាច់ ដើម្បីទប់ស្កាត់ការឆ្លងនូវជំងឺផ្តាសាយបក្សី។

លោកបានបញ្ជាក់ថា «ទោះបីមានច្បាប់ក៏ដោយ គឺមិនអនុញ្ញាតឲ្យនាំចូលផលិតផលពីប្រទេសវៀតណាមដែរ។»នេះជាការលើកឡើងរបស់លោកក្នុងអង្គប្រជុំបូកសរុបការងារផលិតកម្ម និងសុខភាពសត្វរបស់ក្រសួងកសិកម្មកាលពីពេលថ្មីៗកន្លងមកនេះ។

បើតាមលោក តាន់ ផាន់ណារ៉ា ប្រសិនបើករណីមានអ្នកឆ្លងនឹងជំងឺផ្តាសាយបក្សីនៅកម្ពុជា ក្រសួងកសិកម្ម នឹងសហការជាមួយនឹងក្រសួងសុខាភិបាល ចុះទៅពិនិត្យតាមដានសុខភាព និងព្យាបាលនៅតំបន់នោះឲ្យបានឆាប់រហ័ស។

ថ្លែងនៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨–២០១៩ នៅវិទ្យាស្ថានជាតិអប់រំនៅព្រឹកនេះសម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា នឹងកាត់បន្ថយការនាំបន្លែ និងសាច់ពីប្រទេសខាងក្រៅ ហើយនឹងបង្កើនដាំដុះ និង ចិញ្ចឹមនៅក្នុងស្រុកដោយមិនតម្រូវឲ្យប្រើគីមីច្រើន។ សម្តេចក៏បានណែនាំបំផុសឱ្យប្រជាពលរដ្ឋខ្មែរធ្វើការដាំដុះដោយមិនឲ្យប្រើសារធាតុគីមី ហើយត្រូវកាត់បន្ថយ ការនាំចូលពីប្រទេសខាងក្រៅដែលបានប្រើប្រាស់គីមីច្រើននោះ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង