Yearendyearend1140x150

ប្រទេសកាហ្សាក់ស្ថានផ្ទុះជំងឺឆ្លងម្យ៉ាង ដែលមានអ្នកស្លាប់លឿនជាងCOVID-19ទៅទៀត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់កាហ្សាក់ស្ថានបានអោយដឹងថា​ នៅចុងខែមិថុនាកន្លងទៅ នៅតំបន់បីកន្លែងផ្សេងគ្នានៃប្រទេសកាហ្សាក់ស្ថាន(Kazakhstan)បានផ្ទុះជំងឺរលាកសួតថ្មីម្យ៉ាងមួយទៀតគួរអោយកត់សំគាល់ ហើយរហូតមកដល់ពេលនេះ​ នៅតំបន់បីកន្លែងនេះមានមនុស្សជិត ៥០០ នាក់បានឆ្លង​ជំងឺសួតថ្មីមួយនេះក្នុងរយៈពេលដ៏ខ្លីតែប៉ុណ្ណោះ ក្នុងនោះមានមនុស្សជាង៣០នាក់មានអការៈធ្ងន់ធ្ងរ។  នេះបើយោងតាមសេចក្តីជូនដំណឹងមួយដែលចេញនៅថ្ងៃទី ៩ ខែកក្កដានេះរបស់គណនីសាធារណៈ WeChatរបស់ស្ថានទូតចិនប្រចាំនៅកាហ្សាក់ស្ថាន។

ស្ថានទូតចិនប្រចាំនៅកាហ្សាក់ស្ថានបានអោយដឹងទៀតថា​ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ​ ទូទាំងប្រទេសកាហ្សាក់ស្ថានមានមនុស្សចំនួន១៧៧២ នាក់បានស្លាប់ដោយសារជំងឺសួតថ្មីមួយនេះ ហើយគ្រាន់តែក្នុងខែមិថុនាមួយខែប៉ុណ្ណោះ នៅទូទាំងប្រទេសមួយនេះមានមនុស្ស ចំនួន៦២៨ នាក់បានស្លាប់ដោយសារជំងឺរាត្បាតនេះ​​ ហើយក្នុងនោះក៏មានពលរដ្ឋចិនដែលរស់នៅប្រទេសនេះផងដែរ។

តាមការចុះផ្សាយបានអោយដឹងថា អត្រាស្លាប់នៃជំងឺនេះគឺខ្ពស់ជាងជំងឺវីរុស COVID-19 ទៅទៀត។

ក្រសួងសុខាភិបាលកាហ្សាក់ស្ថាននិងស្ថាប័នដទៃទៀតកំពុងធ្វើការសិក្សាទៅលើជំងឺរលាកសួតថ្មីមួយនេះ ប៉ុន្តែមកដល់ពេលនេះអ្នកជំនាញពុំទាន់ស្គាល់ច្បាស់ពីជំងឺមួយនេះទេ។

ស្ថានទូតចិនប្រចាំនៅកាហ្សាក់ស្ថាននៅថ្ងៃ៩ ខែកក្កដានេះ បានក្រើនរំលឹកដល់ពលរដ្ឋចិននៅកាហ្សាក់ស្ថានឱ្យយកចិត្តទុកដាក់លើស្ថានការណ៍ខាងលើ បង្កើនការយល់ដឹងប្រកបដោយប្រសិទ្ធភាព ក្នុងការការពារនិងកាត់បន្ថយហានិភ័យនៃការឆ្លង។

សេចក្តីជូនដំណឹងដែលចេញផ្សាយតាមគណនីសាធារណៈ WeChatរបស់ស្ថានទូតចិនប្រចាំនៅកាហ្សាក់ស្ថាន។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង