Yearendyearend1140x150

គណបក្សប្រជាជន៖សមិទ្ធផលរបស់បក្សពុំអាចកាត់ផ្តាច់ពីការគាំទ្ររបស់រដ្ឋាភិបាលវៀតណាម

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២ កក្កដា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណដល់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តវៀតណាម ក៏ដូចជារដ្ឋាភិបាលដែលបានផ្ញើសារអបអរសាទរខួប៦៩នៃឆ្នាំនៃការបង្កើតគណបក្ស។ក្នុងលិខិតថ្លែងអំណរគុណនោះ គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចចាស់វស្សាបាន អះអាងថា សមិទ្ធផលរសប់គណបក្សប្រជាជនកម្ពុជា គឺមិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថមគាំទ្ររបស់គណបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមបានឡើយ ដោយគណបក្សទាំងពីរនឹងប្រកាន់គោលជំហរឱ្យកាន់តែរឹងមាំ។

យោងតាមសេចក្តីប្រកាស គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណចំពោះការជួយឧបត្ថមពីគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តវៀតណាម ក៏ដូចជារដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា សម្រេចបាននូវសមិទ្ធផលជាច្រើនកន្លងមក។ មួយវិញទៀត កម្ពុជាក៏បានថ្លែងអំណរគុណដល់គណបក្សកុម្មុនីសវៀតណាម និងប្រជាជនវៀតណាមដែលបានផ្តល់លិខិតអបអរសាទរយ៉ាងកក់ក្តៅ ក្នុងឱកាសដែលគណបក្សប្រជាជនកម្ពុជា ប្រារព្ធពិធីរំលឹកខួបលើកតី៦៩ឆ្នាំ។

គណបក្សប្រជាជនកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីអ្នកភូមិផងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង រឹងមាំរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ក្នុងខួប៦៩ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុនីសវៀតណាម បានប្រកាសគោលជំហរដោយឥតងាករេគឺមានការគោរពនិងពូនជ្រំជានិច្ចនូវចំណងសាមគ្គីភាពរវាងគណបក្សនិងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ហើយចាត់ទុកនេះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រទេសនិឮងប្រជាជាតិទាំងពីរ។

ភាគីវៀតណាមបានសង្កត់ធ្ងន់ថា បក្សរដ្ឋ និងប្រជាជនវៀតណាមនឹងខិតខំអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីរួមជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីថែរក្សា និងពូនជ្រំបន្ថែមទៀតនូវចំណងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែងកម្ពុជា-វៀតណាមឱ្យកាន់តែស្រស់បំព្រងរឹងមាំជានិច្ចនិរន្តរៀងទៅ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង