Yearendyearend1140x150

សមាគមសម្ព័ន្ធខ្មែរចិន​ឧបត្ថម្ភ​១៤,៥០០​ដុល្លារ​ដល់និស្សិតខ្មែរ២៩​ដែលខ្វះខាត​ពេលត្រឡប់​មកកម្ពុជា​

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ

ភ្នំពេញ៖សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានសម្រេចជួយឧបត្ថម្ភដល់និស្សិតខ្មែរចំនួន២៩នាក់ដែលកំពុងមានការខ្វះខាតនិងត្រូវការជំនួយ ដើម្បីវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ។ការសម្រេចនេះ ធ្វើឡើងតាមសំណើររបស់លោកអ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានកិត្តិយសនៃសមាគមនិស្សិតកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិន។

ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ បានសម្រេចជួយឧបត្ថម្ភដល់និស្សិតខ្មែរចំនួន២៩នាក់ ក្នុង១នាក់ទទួលបានប្រាក់ឧបត្ថម្ភចំនួន៥០០ដុល្លារអាមេរិក សរុបជាទឹកប្រាក់ចំនួន១៤,៥០០ដុល្លារ ដើម្បីជួយសម្រួលបន្ទុកដល់និស្សិតសម្រាប់ការទិញសំបុត្រយន្តហោះ ធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញ។

គួរបញ្ជាក់ថា លោកអ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានកិត្តិយសនៃសមាគមនិស្សិតកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិន បានដាក់សំណើរស្នើសុំការឧបត្ថម្ភពីសមាគមសម្ព័ន្ធខ្មែរចិនលើថ្លៃសំបុត្រយន្តហោះ ដើម្បីជួយសម្រួលការធ្វើដំណើរវិលមកប្រទេសកម្ពុជាវិញរបស់និស្សិតកម្ពុជាដែលកំពុងមានវត្តមាន និង ទើបបញ្ចប់ការសិក្សានៅប្រទេសចិន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង