Yearendyearend1140x150

កម្ពុជានឹងរៀបចំយន្តការបន្ធូរបន្ថយការធ្វើដំណើររបស់អ្នកវិនិយោគចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល

ភ្នំពេញ៖ កម្ពុជានឹងពិចារណារៀបចំយន្តការបន្ធូរបន្ថយការធ្វើដំណើររបស់អ្នកវិនិយោគធំៗមកពីប្រទេសចិន។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ក្នុងការផ្តល់បទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា អ្នកវិនិយោគចិនខ្នាតធំនៅកម្ពុជានឹងត្រូវស្ថិតក្នុងការពិចារណារៀបចំយន្តការបន្ធូរបន្ថយការធ្វើដំណើរមកវិនិយោគនៅកម្ពុជា។

បើតាមឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ចំពោះការតម្កល់ថវិកាចំនួណ៣ពាន់ដុល្លារ គឺជាកង្វល់ដ៏ធំមួយរបស់អ្នកធ្វើដំណើរទូទៅ ក៏ដូជចាអ្នកវិនិយោគផងដែរ។ខាងក្រុមហ៊ុនវិនិយោគទាំងមូលគួរតែជាអ្នកទទួលបន្ទុកក្នុងការតម្កល់ទឹកប្រាក់ចំនួន៣ពាន់ដុល្លារ គឺមិនមែនជាបន្ទុករបស់បុគ្គលិកក្រុមហ៊ុនម្នាក់ៗដែលធ្វើដំណើរមកកម្ពុជាទេ។ ជារួមបើសិនជាបុគ្គលិកក្រុមហ៊ុននោះមានបញ្ហាទាក់ទងនឹងកូវីដ១៩ពេលមកកម្ពុជា គឺខាងក្រុមហ៊ុនដែលបុគ្គលិកបំរើការឱ្យត្រូវចេញថ្លៃរ៉ាប់រងទាំងអស់។

នៅក្នុងជំនួបពិភាក្សាការងាររវាងលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាមួយ លោកជំទាវ Zuo Wenxing ទីប្រឹក្សាកិច្ចការនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជា លោកជំទាវ Zuo Wenxingបានស្នើសុំក្រសួងសុខាភិបាលពិនិត្យលទ្ធភាពរៀបចំសម្រួលដល់ការធ្វើដំណើរចេញចូលរវាងប្រទេសទាំងពីរ របស់អ្នកជំនួញ អ្នកវិនិយោគ អ្នកឯកទេស អ្នកជំនាញការ (Fast Lane for Urgently Needed Personnel Exchanges) ដែលត្រូវត្រឡប់/ចូលមកបំពេញការងារនៅកម្ពុជា។

ជាការឆ្លើយតប លោកជំទាវរដ្ឋលេខាធិការបានជម្រាបជូនមិត្តចិន អំពីវិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩។ លោកជំទាវរដ្ឋលេខាធិការក៏បានស្វាគមន៍ ចំពោះសំណើររបស់ភាគីចិន តែលោកជំទាវបានសំណូមពរឱ្យភាគីទាំងពីរបន្តពិភាក្សាលម្អិត ដើម្បីអនុវត្តវិធានសុខាភិបាលឲ្យមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។អត្ថបទវិទ្យុចិនកែសម្រួលដោយស៊ីស៊ីថាមស៍៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង