Yearendyearend1140x150
Img 0571

ហេតុការណ៍របាក់ដីទ្រង់ទ្រាយធំនៅភូមាសម្លាប់មនុស្ស ១៦៦នាក់ (មានរូបភាព)

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភូមា៖ក្រុមអ្នកជួយសង្រ្គោះនៃប្រទេសភូមានិយាយនៅថ្ងៃទី ៣ ខែកក្កដានេះ ការដួលរលំនៃអណ្តូងរ៉ែថ្មនៅក្នុងតំបន់ប៉ាកននៃរដ្ឋកាឈិននៅភាគខាងជើងនៃប្រទេសភូមា បានសម្លាប់មនុស្ស ១៦៦ នាក់ ក្នុងនោះមានមនុស្សប្រមាណ៥៤ រងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ដើម្បីព្យាបាល។

បុគ្គលិកជួយសង្គ្រោះនៅកន្លែងកើតហេតុបាននិយាយថានៅម៉ោង ៨ ព្រឹកថ្ងៃទី ២ ម៉ោងក្នុងស្រុកម៉ោង គំនរសំរាមលាយឡំជាមួយដីនៅជិតអណ្តូងរ៉េថ្មដែលមានកម្ពស់ជាង ៣០០ ម៉ែត្របានដួលរលំដោយសារជំនន់ទឹកភ្លៀងហើយប្រជាជនក្នុងតំបន់ជាច្រើនដែលកំពុងប្រមូលរ៉ែត្រូវបានកប់នៅគ្រានោះ។

ការងារស្រាវជ្រាវនិងជួយសង្គ្រោះ កំពុងបន្តយុទ្ធនាការស្វែករកជនរងគ្រោះ ខណៈនៅព្រឹកថ្ងៃទី ៣ ខែកក្កដានេះ គេបានរកឃើញសាកសពជនរងគ្រោះបន្ថែមទៀត។

គួរបញ្ជាក់ថា កាលពីនៅម៉ោងប្រហែល ៦ៈ៣០ នាទីព្រឹកថ្ងៃទី ២ ខែកក្កដា មានហេតុការណ៍រអិលបាក់គំនរសំរាមលាយឡំជាមួយដីទ្រង់ទ្រាយធំមួយបានកើតឡើងនៅតំបន់ Pagan Emerald Mineប្រទេសភូមា។ យោងតាមអ្នកស្រុកបានឱ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ប្រហែលជាង២០០នាក់ត្រូវបានកប់ក្នុងនោះ៕

china news service


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: បាក់ដី
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង