Yearendyearend1140x150
Img 0571

មនុស្សជាង៨ពាន់នាក់ត្រូវឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀននៅឆមាសទី១ ឆ្នាំ២០២០

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ 

ភ្នំពេញ ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនល្មើសគ្រឿងញៀន បានជាង៨ពាន់នាក់ កើនឡើងជាង២៦ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។

តាមរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងឆមាសទី០១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានរកឃើញគ្រឿងញៀនជាង៤ពាន់ករណី កើនឡើងជាង២៧ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ ដោយឃាត់ខ្លួនជនល្មើសគ្រឿងញៀន បានជាង៨ពាន់នាក់ កើនឡើងជាង២៦ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ។

អ្នកល្មើសគ្រឿងញៀនមានជនជាតិផ្សេងៗដូចជា៖ជនជាតិខ្មែរចំនួន៨,៣៦៩នាក់ ជនជាតិវៀតណាម៩៦នាក់ ជនជាតិឡាវ២នាក់ ថៃ៣នាក់ ចិន១៣នាក់ ភូមា០១ម្នាក់ ឥណ្ឌូនេស៊ី០១នាក់ សាំងហ្គាពួរ០១នាក់ ជប៉ុន១ម្នាក់ និងនីហ្សេរីយ៉ា១ម្នាក់។

បើតាម ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ និងដាក់ចេញទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការអនុវត្តស្តីពីការងារប្រឆាំងការសម្អាតប្រាក់បានមកពីបទល្មើសគ្រឿងញៀន របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ បានលើកឡើងថា គ្រឿងញៀន គឺជាបញ្ហាសកល និងជាបទឧក្រិដ្ឋឆ្លងដែន ដែលពិភពលោកទាំងមូលកំពុងប្រឈមមុខយ៉ាងស្រួចស្រាវ ដូច្នេះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញយុទ្ឋនាការប្រយុទ្ឋប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស ដើម្បីលុបបំបាត់គ្រឿងញៀន។

ឯកឧត្តមអគ្គស្នងការរង បន្តទៀតថា យុទ្ឋនាការប្រយុទ្ឋប្រឆាំងគ្រឿងញៀន គឺជាចលនាជាតិមួយដែលមានការចូលរួមពីគ្រប់ភាគី និងជាពិសេសប្រជាពលនៅក្នុងសហគមន៍ ពេលដឹងថាកូនចៅមានជក់គ្រឿងញៀនត្រូវរាយការណ៍មកសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

សូមជម្រាបថា នៅឆ្នាំ២០១៩ ការបង្រ្កាប់គ្រឿងញៀនទូរទាំងប្រទេសកម្ពុជា បានចំនួនជាង៩ពាន់ករណី ឃាត់ខ្លួនជនសង្ស័យបានជាង២ម៉ឺននាក់ ក្នុងនោះមានជនបរទេស៤៤៧នាក់ ស្មើរ១៥ជនជាតិ រឹបអូសគ្រឿញៀនបានជាង៧៥០គីឡូក្រោម គឺកើនឡើងជិត៣០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: គ្រឿនញៀន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង