Cct850x100 1

សម្តេចហ៊ុន សែនព្រមានដាក់ទោសធ្ងន់ធ្ងរចំពោះមន្រ្តីឃុបឃិតគ្នាយកដីរដ្ឋ និងធ្វើបាបពលរដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ៣ កក្កដា ឆ្នាំ២០២០។

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣ កក្កដានេះ បានព្រមានដាក់ទោសដ៏ធ្ងន់ធ្ងរចំពោះមន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និង យកដីប្រជាពលរដ្ឋហើយរិះរកកលល្បិច និងវិធីផ្សេងៗធ្វើបាបប្រជាពលរដ្ឋវិញ។ការព្រមាននេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃនេះ។នេះបើយោងតាមការចុះផ្សាយរបស់ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្តេច។

បើតាមឯកឧត្តម បានស្រង់ប្រសាសន៍របស់សម្តេចហ៊ុន សែនថា "ចំពោះមន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និង យកដីប្រជាពលរដ្ឋហើយរិះរកកលល្បិចនិងវិធីផ្សេងៗធ្វើបាបប្រជាពលរដ្ឋវិញដើម្បីខ្លួនបានកាន់កាប់ដីធ្លីស្របច្បាប់គឺនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីគណបក្សតែម្តង។ ចំពោះប្លង់រឹងដែលបានធ្វេីដោយអំពេីឃុបឃិតទុច្ចរិតគឺ នឹរំលាយចោលវិញ"។


Khcct banner

អត្ថបទទាក់ទង