Yearendyearend1140x150

កម្ពុជា-កូរ៉េផ្តើមបើកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)នៅសប្តាហ៍ក្រោយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពានិជ្ជកម្ម

ភ្នំពេញ៖ ប្រទេសកម្ពុជា និងកូរ៉េខាងត្បូង នឹងបើកការចរចាទ្វេភាគីស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)នៅថ្ងៃទី ៩ កក្កដា សប្តាហ៍ក្រោយនេះដោយមានការអញ្ជើញចូលរួមតំណាងភាគីពាក់ព័ន្ធ។នេះបើតាមប្រសាសន៍របស់លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពានិជ្ជកម្ម បានផ្តល់បទសម្ភាសន៍មកស៊ីស៊ីថាមស៍។

លោក ស៊ាង ថៃ បានគូសបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េអនុញ្ញាតឱ្យកម្ពុជាមានការចរចារពានិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ហើយកម្ពុជានឹងប្តេជ្ញាថានឹងធ្វើការចរចារនេះឱ្យបានលឿន និងទទួលបានផលកាន់តែច្រើន។

លោកបានបន្តថា កិច្ចចរចារនេះនឹងធ្វើឡើងដោយពិភាក្សាទៅលើការងារជាច្រើនដូចជា ការកាត់ពន្ធ គោលនយោបបាយវិនិយោគ និងការងារផ្សេងៗទៀតដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។លោកមានប្រសាសន៍ថា យោងតាមការចរចារនេះ ប្រទេសកម្ពុជាទទួលនឹងទទួលបានផលប្រយោជន៍ជាប្រើនពីកូរ៉េខាងត្បូង ហើយកូរ៉ខាងត្បូងក៏ទទួលបានផលប្រយោជន៍ពីកម្ពុជាវិញផងដែរ។

បើតាមលោក ស៊ាង ថៃ ប្រទេសទាំងពីរគឺមានចំណុចខ្លាំងរៀងៗខ្លួន ដូចនេះបើចាប់ដៃគ្នាធ្វើពានិជ្ជកម្ម នោះកម្ពុជា និងកូរ៉េខាងត្បូងនឹងបំពេញផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ជាពិសេសកម្ពុចានឹងទទួលបានការទាក់ទាញវិនិយោគទុនផ្សេងពីកូរ៉េបានច្រើនទៀត។

ក្រៅពីការធ្វើពានិជ្ជកម្មជាមួយកូរ៉េខាងត្បូង កម្ពុជាគ្រោងផែនការធ្វើពានិជ្ជកម្មជាមួយ អង់គ្លេស អាមេរិក ជប៉ុន ឥណ្ឌាជាដើម។ លោកក៏បានបន្ថែមទៀតថា បើកម្ពុជាទទួលជោគជ័យក្នុងការចរចារនេះ កម្ពុជានឹងបង្កើនឡើងនូវការនាំចេញកាន់តែច្រើនឡើងទៅលើ សម្លៀកបំពាក់ កសិកម្ម(កៅស៊ូ) និងទិន្នផលកសិកម្មមួយចំនួនដូចជា ផ្លែស្វាយជាដើម។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និងលោកស្រី យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមការសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង