Yearendyearend1140x150

ចិន៖ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរជា" ទេវតារក្សាឃុំគ្រង " ភាពរុងរឿងនិងស្ថិរភាពនៃហុងកុង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ZhangXiaoming អនុប្រធានការិយាល័យកិច្ចការហុងកុងម៉ាកាវនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន

ចិន៖ថ្ងៃទី ១ ខែកក្កដា គ្រប់មជ្ឈដ្ឋាននៅហុងកុងបានប្រារព្ធធ្វើសកម្មភាពមួយចំនួន ដើម្បីអបអរសាទរខួបទី ២៣ នៃការដែលហុងកុងវិលត្រឡប់ចូលមាតុប្រទេសចិនវិញ ។ ឥស្សរជននៃបណ្តាមជ្ឈដ្ឋានហុងកុង-ម៉ាកាវនិងសាធារណៈមតិហុងកុង-ម៉ាកាវសុទ្ធតែគាំទ្រដល់ការអនុម័តនិងអនុវត្តច្បាប់សន្តិសុខជាតិនៅហុងកុង។

ថ្ងៃទី ១ ខែកក្កដា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានឧទ្ទេសនាមពីសភាពការណ៍ពាក់ព័ន្ធនឹង«ច្បាប់គាំពារសន្តិសុខជាតិនៅតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន»។ លោក ZhangXiaoming អនុប្រធានការិយាល័យកិច្ចការហុងកុងម៉ាកាវនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងថា ច្បាប់នេះអាចនឹងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ការអនុវត្តគោលនយោបាយប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ ជា" ទេវតារក្សាឃុំគ្រង " ភាពរុងរឿងនិងស្ថិរភាពនៃហុងកុង។

លោកបានបន្ថែមទៀតថា ច្បាប់នេះបានតាក់តែងឡើងដើម្បីផ្តន្ទាទោសឧក្រិដ្ឋជនមួយក្តាប់តូចដែលបានបំផ្លាញសន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរ ដើម្បីការពារយ៉ាងពេញលេញដល់សុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិ សិទ្ធិនិងសេរីភាពគ្រប់បែបយ៉ាងរបស់អ្នករស់នៅនិងប្រកបអាជីពនៅហុងកុង ហើយសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់នៃអ្នកវិនិយោគបរទេសនៅហុងកុងក៏អាចទទួលបានការធានារ៉ាប់រ៉ងយ៉ាងពេញលេញផងដែរ។ ពេលវេលានិងការពិតនឹងបញ្ជាក់ពីសារៈសំខាន់និងតម្លៃនៃច្បាប់នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង