Yearendyearend1140x150

ទិវាមច្ឆាជាតិ៖សម្តេចហ៊ុន សែន អំពាវនាវឱ្យរួមគ្នាអភិរក្សជីវចំរុះ ដើម្បីនិរន្តរភាពជលផល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សម្តេចហ៊ុន សែន

ភ្នំពេញ៖ ក្នុងថ្ងៃទី០១ កក្កដា ឆ្នាំ ២០២០​ នេះគឺជាទិវាមច្ឆាជាតិ ដែលជាទិវាមួយដ៏សំខាន់មួយដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ។ក្នុងនោះដែរសម្ដេច ហ៊ុន សែន ក៏បានអំពាវនាវឱ្យរួមគ្នាអភិរក្សជីវចំរុះ ដើម្បីនិរន្តរភាពជលផលឱ្យបានគ្រប់គ្រាន់ផងដែរ។

ក្នុងឱកាសទិវា មច្ឆាជាតិ ០១ កក្កដា នេះ សម្ដេច ហ៊ុន សែន បានផ្ដល់ជាសាសំណូមពរថា៖« សូមបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដី មន្រ្តីមានសមត្ថកិច្ច ចូលរួមថែរក្សា ពូជត្រី និងចូលរួមអភិរក្សជីវចំរុះផ្សេងៗទៀតឲ្យបានគង់វង្សដើម្បីធានានិរន្តរភាពធនធានជលផលឲ្យបានគ្រប់គ្រាន់ សម្រាប់តម្រូវការទទួលទានរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស»។

សូមបញ្ចាក់ដែរថា ទិវាមច្ឆាជាតិនេះ គឺប្រារព្ធឡើងដើម្បីបំផុសចលនាយល់ដឹងក្នុងចំណោមប្រជាពលរដ្ឋឱ្យចូលរួមក្នុងការថែរក្សាពូជត្រី ឱ្យមានក្នុងដែនទឹកធម្មជាតិផង និងបង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទផង ជាពិសេសនៅតាមតំបន់សមស្របនៃវាលទំនាប និងនៅតាមវាលស្រែទូទាំងប្រទេសកម្ពុជា៕ 



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង