Yearendyearend1140x150

កម្មកររោងចក្រប្រមាណ៣០០នាក់តវ៉ាស្នើសុំប្រាក់អតីតភាពការងារ និងប្រាក់សងជំងឺចិត្ត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ កម្មករកម្មការនីរោងចក្រប្រមាណជា៣០០ នៅថ្ងៃទី១ ខែកក្កដានេះ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅមុខសាលាខណ្ឌចោមចៅ ដើម្បីស្នើសុំឱ្យរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដោះស្រាយប្រាក់អតីតភាពការងារ និង ប្រាក់សងជំងឺចិត្តដែលម្ចាស់រោងចក្រសន្យាតែមិនគោរព។

កម្មករកម្មការនីរោងចក្រ ហា ណា ប្រមាណជា៣០០ នាក់ បានលើកបដាតវា ស្នើសុំដល់អាជ្ញាធរ ក្រសួងពាក់ព័ន្ធ និងរដ្ឋាភិបាល ឱ្យអន្តរាគមន៍ដោះស្រាយបញ្ហាដែលរោងចក្រខាងលើ មិនគោរពសន្យាបើកប្រាក់អតីតភាពការងារ និប្រាក់សងជំងឺចិត្តដល់ក្រុមកម្មករ។

ក្រុមកម្មករបានថ្លែងថា ពេលដែលរោងចក្រប្រកាសបិទភ្លាមៗ គឺបានព្រមព្រៀងធ្វើកិច្ចសន្យាការងារប្រាំចំណុចដោយសន្យាបើកប្រាក់ខែជូនកម្មករ តែផ្ទុយទៅវិញខាងរោងចក្រអនុវត្តន៍បានតែបីចំណុចជូនកម្មករតែប៉ុណ្ណោះ ខណៈពីរចំណុចទៀតមិនព្រមដោះស្រាយ។

អ្នកស្រី អ៊ុក ឡាង ជាកម្មការនីម្នាក់ដែលបានចូលរួមធ្វើបាតុកម្មតវ៉ា បានថ្លែងថា៖ «រោងចក្រមិនគោរពតាមកិច្ចសន្យាការងារទាំងប្រាំចំណុចដែលបានសន្យាជាមួយកម្មករ ដែលអនុវត្តន៍បានតែបីចំណុចប៉ុណ្ណោះ មិនតែប៉ុណ្ណោះរោងចក្រប្រកាសបិទភ្លាមៗមិនប្រាប់ដំណឹងមុន និងពន្យាពេលបើកប្រាក់ខែផងដែរ»។

អ្នកស្រីក៏បានសំណូមពរដែរថា អស់រយៈពេល១០ថ្ងៃមកហើយនៅតែមិនមានដំណោស្រាយជូនកម្មករ និងសំណូមពរដល់សម្ដេច ជួយដោះស្រាយបញ្ហានេះដល់កម្មករដែលរងគ្រោះនាពេលនេះខណៈរោងចក្រប្រកាសបិទភ្លាមៗ និងមិនបើកប្រាក់តាមកិច្ចសន្យា។ចំណែកឯ ក្រសួងការងារបានដោះស្រាយពីរដងរួចមកហើយ តែនៅតែមិនមានប្រសិទ្ធភាពចំពោះការស្នើសុំនេះទេ ចាប់តាំងពីថ្ងៃដែលក្រុមហ៊ុនប្រកាសបិទភ្លាមៗ តាំងពីថ្ងៃ២៣ មិថុនា ឆ្នាំ២០២០មកម្ល៉េះ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃ ០២ មិថុនា ឆ្នាំ២០២០ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានបានអនុញ្ញាតឱ្យម្ចាស់រោចក្រ សហគ្រាស ពន្យារពេលការបើកប្រាក់បំណាច់អតីតភាពការងារ សម្រាប់ឆ្នាំ២០១៩ និង២០២០ ទៅបើកឱ្យនៅឆ្នាំ ២០២១ វិញ។សេចក្តីជូនដំណឹងរបស់ក្រសួងការងារ បញ្ជាក់ថា កម្មករ និយោជិត ដែលប្រើប្រាស់កិច្ចសន្យាការងារមានថេរវេលាមិនកំណត់ នឹងទទួលបានប្រាក់រំលឹកបំណាច់អតីតភាពការងារនៅឆ្នាំក្រោយ។ការពន្យានេះ គឹបន្ទាប់ពីកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងបញ្ហាជំងឺកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ដល់វិស័យជាច្រើនជាពិសេសវិស័យកាត់ដេរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្មកររោងចក្រ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង