Yearendyearend1140x150

សម្តេចហ៊ុន សែនបញ្ជាឱ្យចាត់វិធានការលុបវីដេអូ«អាសអាភាស»របស់ស្ត្រីខ្មែរបែកធ្លាយ

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាទៅក្រសួងមហាផ្ទៃឱ្យពិនិត្យ និងចាត់វិធានការបន្ទាន់ទៅលើវីដេអូអាសអាភាសរបស់ស្ត្រីខ្មែរ ដែលបានបែកធ្លាយនៅតាមបណ្តាញសង្គម និងគេហទំព័រនានា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា វីដេអូអាសអាភាសនេះអស់នេះ បាននាំឱ្យប៉ះពាល់ខ្លាំងដល់កិត្តិយស និងសីលធម៌របស់ស្ត្រីខ្មែរ។ បទបញ្ជានេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើទិសដៅការងារសម្រាប់ឆ្នាំ២០២០របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាពនៅថ្ងៃនេះ។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានជម្រុញអោយក្រុមព្រឹក្សាដើម្បីស្រ្តី និងក្រសួងពាក់ព័ន្ធពន្លឿនវិធានការច្បាប់ចំពោះបុគ្គលដែលធ្វើអោយប៉ះពាល់ដល់កិត្តិយស និងសីលធម៌របស់ស្រ្តីខ្មែរ និងពន្លឿនការងារកាត់ក្តីសុំណុំរឿងនេះអោយឆាប់។

មូលហេតុដែលសម្តេច ហ៊ុន សែន ឱ្យពន្លឿនការងារកាត់ក្តីសុំណុំរឿងស្ត្រីឱ្យបានឆាប់ គឺបន្ទាប៉ពីសម្តេចបានលឺថា បច្ចុប្បន្នមានរឿងក្តីជាង២ម៉ឺនសំណុំរឿងដែលមិនទាន់បានដោះស្រាយ។សម្តេចក៏មានប្រសាសន៍បញ្ជាក់ថា បើខ្វះសាលសវនាការកាត់ក្តី អាចជួលសណ្ឋាគារកាត់ក្តីតែម្តងទៅ។ ភ្ជាប់ជាមួយក្រសួងការងារ សម្តេចក៏ស្នើរអោយមានការយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាពពលការនីដែលធ្វើការនៅស្រុកក្រៅផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានព្រមានចាត់វិធានការចំពោះអ្នកដែលផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញមួយចំនួនដែលស្លៀកពាក់ស៊ិចស៊ីជ្រុលនិយមហើយធ្វើកា(Live)លក់ផលិតផលរបស់ខ្លួនលើបណ្តាញសង្គមផ្សេងៗ ដែលទាំងអស់នេះហើយគឺជាផលប៉ះពាល់ដល់តម្លៃ សីលធម៌ និងកិត្តិយសស្ត្រីខ្មែរយើងផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង