Cct850x100 1
1800px x h300px kh

កូវីដ៖ចិនដាស់តឿនអាមេរិកកុំនិយាយកុហកប្រជាជនពិភពលោក

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។

ចិន៖ពីទីក្រុងប៉េកាំងអ្នកនាំពាក្យក្រសួងការបរទេស បានប្រកាសជាសាធារណៈដាស់តឿនអ្នកនយោបាយអាមេរិក ដូចជាលោកPompeo ជាដើម លះបង់ចោលគំនិតខុសឆ្គងដែលយកចិត្តទុកដាក់តែផលប្រយោជន៍ផ្នែកនយោបាយជាងអាយុជីវិតប្រជាជន គោរពការពិតនិងវិទ្យាសាស្ត្រ កុំនិយាយតែផ្តេសផ្តាសនិងកុហកប្រជាជនពិភពលោកទៀត។

លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃទី ២៩ ខែមិថុនា រដ្ឋាភិបាលចិនប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជននិងអាយុជីវិតជាចម្បង ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៃប្រទេសចិនអាចទទួលការពិនិត្យអង្កេតគ្រប់ពេលវេលា។ ទោះបីការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃប្រទេសចិនទទួលបានសមិទ្ធផលជាយុទ្ធសាស្ត្រដ៏សំខាន់ក្តី ប៉ុន្តែយើងមិនបានបន្ធូរបន្ថយវិធានការឡើយ នៅតែខិតខំប្រយុទ្ធជាមួយការរីករាលដាលជាថ្មីនៃជំងឺឆ្លងដោយទាន់ពេលវេលា ។

អ្នកនាំពាក្យក្រសួងការបរទេសចិនបានបន្តទៀតថា អាមេរិកបច្ចុប្បន្នមានករណីឆ្លងជំងឺកូវីដ១៩សរុបជិត ២៥៤ ម៉ឺននាក់ ហើយករណីស្លាប់ដោយសារជំងឺកូវីដ១៩សរុបជិត ១៣ ម៉ឺននាក់ ។ជាចំនួនករណីឆ្លងជំងឺកូវីដ១៩នៃអាមេរិកពិតប្រាកដប្រហែលត្រូវជា១០ដងនៃករណីដែលបានរាយការណ៍នាពេលបច្ចុប្បន្ន គឺមានន័យថា ចំនួនមនុស្សឆ្លងជំងឺប្រហែលលើសពី ២០ លាននាក់ ។ អាមេរិកដែលជាប្រទេសជឿនលឿននិងចាស់ទុំបំផុតខាងបច្ចេកវិទ្យាវេជ្ជសាស្ត្រ ប៉ុន្តែបែរជាបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទៅវិញ វាពិតជារឿងគួរឱ្យឆ្ងល់។

តំណាងឱ្យភាគចិន លោកZhao Lijian សូមដាស់តឿនអ្នកនយោបាយអាមេរិក ដូចជាលោកPompeo ជាដើម គួរតម្កត់ទុកការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ក្នុងប្រទេសនិងជួយសង្គ្រោះអាយុជីវិតរបស់ប្រជាជនជាអាទិភាព ហើយលះបង់ចោលគំនិតខុសឆ្គងដែលយកចិត្តទុកដាក់តែផលប្រយោជន៍ផ្នែកនយោបាយជាងអាយុជីវិតប្រជាជន គោរពការពិតនិងវិទ្យាសាស្ត្រ កុំនិយាយតែផ្តេសផ្តាសនិងកុហកប្រជាជនពិភពលោកទៀត ។

គួរបញ្ជាក់ថា លោកPompeo រដ្ឋមន្ត្រីការបរទេសអាមេរិក ម្តងជាពីរដងបានចោទប្រកាន់ជាចំហថា ប្រទេសចិនបិទបាំងពីការពិតនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលធ្វើផ្ទុយនឹងពាក្យសន្យារបស់ខ្លួនដែលប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជននិងអាយុជីវិតជាចម្បង ។

Khcct banner

អត្ថបទទាក់ទង