Yearendyearend1140x150

«ម៉ាស៊ីនបូមធូលី»ដែលជាជំនួយរបស់ចិនបានដាក់សាកល្បងប្រើប្រាស់នៅភ្នំពេញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំបេញ៖ ការសាកល្បងប្រើប្រាស់ម៉ាស៊ីនបូមធូលី ស្លឹកឈើ និងសំរាម ចំនួន០២គ្រឿងនៅលើសួនច្បារមាត់ទន្លេ ដែលជាអំណោយរបស់ទីក្រុងណាននីង ប្រទេសចិន ដើម្បីបូមសំអាតនៅតាមបណ្ដាល សួនច្បារមាត់ទន្លេនានានៅក្នុងមូលដ្ឋានខណ្ឌដូនពេញ។

សកម្មភាពនៃការសាកល្បងប្រើប្រាស់ម៉ាស៊ីនបូមធូលី ស្លឹកឈើ និង សំរាម ចំនួន០២គ្រឿង ដែលជាអំណោយរបស់ទីក្រុងណាននីង ប្រទេសចិន ជាទីក្រុងចងសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបូមសំអាតនៅតាមបណ្ដាល សួនច្បារមាត់ទន្លេ នានានៅក្នុងមូលដ្ឋានខណ្ឌដូនពេញ។

ការសាកល្បងប្រើប្រាស់ម៉ាស៊ីនបូមធូលី ស្លឹកឈើ និង សំរាម ជាលើកទីមួយនៅលើសួនច្បារមាត់ទន្លេ ចាប់ពីមុខផ្សារចាស់រហូតដល់មុខវត្តឧណ្ណាលោម ហើយជាក់ស្តែងឃើញថាម៉ាស៊ីនទាំងពីរនេះពិតជាមានគុណភាពដែលអាចបូមធូលីបានស្អាត និងមិនធ្វើអោយធូលីហុយផងដែរ។

គួរបញ្ជាក់ដែរថា ម៉ាស៊ីនបូមធូលី ស្លឹកឈើ និង សំរាមនេះ ប្រើប្រាស់អាគុយមិនប៉ះពាល់បរិស្ថាន ហើយអាចបូមសំអាតបាន ៨គីឡូម៉ែត្រក្នុងមួយម៉ោងឬស្មើនឹង១ហិកតាកន្លះក្នុង១ម៉ោង ជាអំណោយរបស់ទីក្រុងណាននីងប្រទេសចិនដែលបានបញ្ជូនមកឲ្យរាជធានីភ្នំពេញ ស្របពេលដែលទីក្រុងណាននីងផ្តល់បរិក្ខារពេទ្យមួយចំនួនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ–១៩កាលពីប៉ុន្មានខែកន្លងមកនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង