Yearendyearend1140x150

សន្ទស្សន៍នៃការបញ្ជាទិញរបស់ប្រទេសចិនកើនឡើងនៅក្នុងខែមិថុនា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
សន្ទស្សន៍របស់អ្នកគ្រប់គ្រងក្នុងការទិញ (PMI)

ចិន៖ ការិយាល័យស្ថិតិជាតិ (NBS) បាននិយាយកាលពីថ្ងៃអង្គារថា សន្ទស្សន៍របស់អ្នកគ្រប់គ្រងក្នុងការទិញ (PMI) សម្រាប់វិស័យផលិតកម្មនិងមិនមែនផលិតកម្មរបស់ប្រទេសចិនមានចំនួន ៥០,៩ និង ៥៤,៤ នៅក្នុងខែមិថុនាដែលកើនឡើង ០,៣ និង ០,៨ ភាគរយពីមួយខែទៅមួយខែ។

ក្នុងវិស័យផលិតកម្ម បានបន្តស្ទុះងើបឡើងវិញពីមួយខែទៅមួយខែដោយសន្ទស្សន៍ផលិតកម្មមាន ៥៣,៩ កើនឡើង ០,៧ ភាគរយបើធៀបនឹងខែមុន។ហើយតម្រូវការទីផ្សារបានបន្តស្ទុះងើបឡើងវិញនៅខែមិថុនាជាមួយនឹងសន្ទស្សន៍ការបញ្ជាទិញថ្មីនៅ ៥១,៤ ដែលកើនឡើងសម្រាប់ខែទី ២ ជាប់ៗគ្នា។

បរិយាកាសការងារក្នុងចំណោមសហគ្រាសផលិតកម្មមានសភាពអាក្រក់បន្តិចដោយសន្ទស្សន៍ការងារមានចំនួន ៤៩.១ ធ្លាក់ចុះ ០.៣ ពិន្ទុធៀបនឹងខែមុន។ សន្ទស្សន៍នៃការបញ្ជាទិញ មិនមែនផលិតកម្មដែលផ្អែកលើសន្ទស្សន៍សកម្មភាពអាជីវកម្ម បានបង្ហាញពីការកើនឡើងប្រចាំខែជាប់ៗគ្នានៅខែមិថុនាផងដែរ។

ក្នុងចំណោមឧស្សាហកម្មចំនួន ២១ ដែលត្រូវបានគេសង្កេតឃើញថា មានចំនួន ១៥ ស្ថិតនៅខាងលើបន្ទាត់ ដែលបានចង្អុរបង្ហាញថា ឧស្សាហកម្មភាគច្រើនមានការងើបឡើងវិញនៃសង្វាក់ផលិតកម្មនិងប្រតិបត្តិការ។

គួរបញ្ជាក់ផងដែរថា តម្រូវការសេវាកម្មបានបន្តកើនឡើងដោយសន្ទស្សន៍នៃការបញ្ជាទិញថ្មីមានចំនួន ៥២.៣ កើនឡើង ០,៦ បើធៀបនឹងខែមុន។ហើយការងើបឡើងវិញនៅក្នុងវិស័យសេវាកម្មមួយចំនួននៅតែមានការលំបាកក្នុងខែមិថុនា ជាមួយនឹងសន្ទស្សន៍នៃសកម្មភាពអាជីវកម្មនៅក្នុងការកម្សាន្ត វប្បធម៌ និងសេវាកម្មលំនៅដ្ឋានស្ថិតនៅក្រោមបន្ទាត់នៃការធ្លាក់ចុះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង