Yearendyearend1140x150
Img 0571

កម្ពុជាចង់ឃើញ«សមុទ្រចិនខាងត្បូង»មានសន្តិភាព ស្ថិរភាព

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៦ មិថុនានេះ បានថ្លែងថា ប្រទេសកម្ពុជានៅតែបន្តការពារក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។ការថ្លែងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព។

នៅចំពោះមុខសមាជិកអាស៊ានទាំងមូលសម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជានឹងយកចិត្តទុកដាក់ក្នុងការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅសមុទ្រចិនខាងត្បូង។

បើតាមសម្តេច ការវិវត្តថ្មីៗនៅសមុទ្រខាងត្បូង បានបង្ហាញពីសារៈសំខាន់នៃការជំរុញការបញ្ចប់កិច្ចចរចារមួយ ដើម្បីធានាសុខសន្តិភាពនៅសមុទ្រចិនខាងត្បូង។ក្នុងន័យនេះភាគីពាក់ព័ន្ធផ្ទាល់គួរផ្តល់សារៈសំខាន់លើភាពអត់ធ្មត់ និង ការដោះស្រាយជំលួសដោយសន្តិវិធីស្របតាមគោលការច្បាប់អន្តរជាតិ។

ការប្រកាសរបស់ប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាការបន្ថែមទៅលើអ្វីដែលប្រមុខការទូតកម្ពុជាបានលើកឡើងកន្លងមកថា កម្ពុជាសូមរក្សាភាពអព្យាក្រឹតលើបញ្ហាជម្លោះទឹកដី ហើយកម្ពុជាសង្ឃឹមថាភាគីពាក់ព័ន្ធគួរបន្តរក្សាបរិយាកាសអំណោយផលក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ដែលនឹងចូលរួមចំណែកដល់ការបញ្ចប់ការចរចាលើក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង ជាពិសេសដើម្បីផ្សារភ្ជាប់កិច្ចសហប្រតិបត្ដិការឱ្យកាន់តែជិតស្និទ្ធក្នុងអាស៊ាន ដែលឆ្លើយតបជាមួយស្ថានភាពងើបឡើងវិញពីជំងឺកូវីដ-១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង