Yearendyearend1140x150

សមរភូមិនៅតំបន់«ដុនបាស់អ៊ុយក្រែន»កំពុងតែកើនឡើងជាខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អ៊ុយក្រែន៖ សមរភូមិនៅតំបន់ដុនបាស់ កំពុងអូសបន្លាយទៅជាជម្លោះដ៏ក្តៅគគុក ដោយការបាញ់ប្រហារនេះនៅជិតនិងមន្ទីពេទ្យមួយកន្លែងក្នុងប្រទេសអ៊ុយក្រែន ការវាយប្រហាររវាងរុស្សី-និងអ៊ុយក្រែននៅតំបន់ដុនបាស់នេះក៏បានធ្វើឲ្យមនុស្សរងរបួសនិងស្លាប់ជាច្រើនផងដែរ។

កងទ័ពរុស្ស៊ីបាននិងកំពុងធ្វើសមយុទ្ធបាញ់ប្រហារជុំវិញតំបន់ដុនបាស់ ខណៈដែលទីក្រុង Donetsk បានស្ថិតនៅក្រោមការបាញ់ផ្លោងជាបន្តបន្ទាប់អស់រយៈពេលពីរសប្តាហ៍។ នៅក្នុងមន្ទីរពេទ្យនៃបញ្ជាការតំបន់យោធាភាគខាងលិចរបស់រុស្ស៊ីដែលឈរជើងនៅជាយក្រុង Donetsk បុគ្គលិកសុខាភិបាលជួរមុខបាននឹងកំពុងបន្តជួយសង្រ្គោះជនរងគ្រោះ។

អ្នកគ្រូពេទ្យម្នាក់បានឲ្យដឹងថា យើងផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តគ្រប់ទីកន្លែងដល់អ្នកកំពុងរងគ្រោះ យើងលាបថ្នាំ tourniques លើរបួស មានន័យថាយើងអនុវត្តវិធានការសង្គ្រោះបឋម។អ្នកគ្រូពេទ្យបន្តថា មិនថានៅក្នុងឡាន នៅលើដី ឬនៅលើវាលស្មៅ យើងធ្វើការព្យាបាលគ្រប់ទីកន្លែងដែលយើងរកឃើញអ្នករបួស។ ពេទ្យរូបនេះបន្ថែមថា ដោយសារមន្ទីរពេទ្យចល័តអាចផ្លាស់ទីទៅកន្លែងផ្សេងក្នុងរយៈពេលពីរថ្ងៃដោយមានថ្នាំនិងឧបករណ៍គ្រប់គ្រាន់។

ទីប្រជុំជនតំបន់ Donetsk និងដុនបាស់បានស្ថិតនៅក្រោមការបាញ់ផ្លោងស្ទើរតែរាល់ថ្ងៃ។ តំបន់ដុនបាស់ ដែលធ្លាប់ជាផ្ទះរបស់ក្លឹបបាល់ទាត់ Shakhtar Donetsk និងជាកន្លែងប្រកួត EURO 2012 ត្រូវបានបំផ្លាញសង្រ្គាមរុស្សីនិងអ៊ុយក្រែន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង