Yearendyearend1140x150

អ្នកប្រាជ្ញក្លាយជាអ្នកតា?

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
វិទ្យាល័យវឌ្ឍនៈឈូងលាភ ខេត្តកណ្ដាល​ បេក្ខជនបានយកសំណែនមកថ្វាយ នៅមុនពេលមកប្រឡង។

ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅប្រទេសកម្ពុជា បានបិទបញ្ចប់ហើយកាលពីថ្ងៃទី ៦ ធ្នូ ឆ្នាំ២០២២ ដោយតាមមណ្ឌលប្រឡងនីមួយៗមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និង របៀបរៀបរយល្អ បានអនុវត្តតាមសេចក្តីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ។តាមរយៈការប្រឡងរយៈពេល២ថ្ងៃមកនេះ យើងពិនិត្យឃើញថា មាតាបិតាសិស្សជាច្រើនមានយកចិត្តទុកដាក់យ៉ាងខ្លួនដល់ការសិក្សារបស់កូនៗ និង បានចូលរួមយ៉ាងសកម្មលើកទឹកចិត្តកូនៗរបស់ពួកគាត់។ប៉ុន្តែអ្វីដែលមហាជនចាប់អារម្មណ៍នោះ មានកូនសិស្សមួយចំនួននៅតែពឹងផ្នែកលើរឿងអបិយជំនឿ ដើម្បីជួយដល់ដំណើរការប្រឡងរបស់ខ្លួនជាដើម។

វិទ្យាល័យវឌ្ឍនៈឈូងលាភ ខេត្តកណ្ដាល​ ជាមណ្ឌលប្រឡមួយដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន និង អ្នកជំនាញទាំងផ្នែកសាសនា និង អ្នកស្រាវជ្រាវ។ចាប់អារម្មណ៍ក្រោយពីឃើញនូវសកម្មភាពរបស់សិស្សដែលជាបេក្ខជនបានយកសំណែនជាច្រើនមកថ្វាយរូបសំណាក«សម្ដេចព្រះសង្ឃរាជជួនណាត»សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ នៃ​គណៈ​មហា​និកាយ ជាសង្ឃចេះ​ដឹង​យល់​ធ្លុះធ្លាយ ​ចំពោះ​វេយ្យាករណ៍​គ្រប់​ភាសា ដែល​សម្ដេច​បាន​រៀន មាន​វេយ្យាករណ៍​បាលីសំស្ក្រឹត​ទាំង​អក្សរសាស្ត្រ​របស់​ជាតិ និង​ ពាក្យ​ពេចន៍​ក្នុង​ផ្នែក​វប្បធម៌​បុរាណជា​ច្រើន។

ព្រះគ្រូវជីរប្បញ្ញោ សាន សុជា ជា​ព្រះ​ធម្មកថិក​សំដែងធម៌​ទេសនាល្បីៗរបស់​កម្ពុជា បានបង្ហាញនូវទស្សនរបស់ព្រះអង្គជុំវិញករណីនេះ ដោយព្រះអង្គមានសង្ឃដីកាថា «អ្នកប្រាជ្ញក្លាយជាអ្នកតា»។សម្រាប់ព្រះអង្គ អ្នកប្រាជ្ញកេីតចេញពីការរៀនសូត្រ មិនគួរជឿឆោតមិនគិតពិចារណ៍ បេីបន់ស្រន់លោកមិនខំសិក្សា​ អ្នកប្រាជ្ញក្លាយជាអ្នកតាប្រាកដ។

ចំណែកប្រធាន​រាជបណ្ឌិត​សភាកម្ពុជា ​លោកបណ្ឌិត សុខ ទូច បានថ្លែងចាត់ទុកការជឿរបស់មនុស្សគ្មានអ្នកណាគេចផុតទេ បើមិនជឿនេះក៏ជឿនោះដែរ តែកុំឳ្យហួសព្រំដែនពេក។បណ្ឌិតជំនាញស្រាវជ្រាវរូបនេះ យល់ថា បើរៀនចេះប្រឡងត្រូវតែជាប់ តែចេះខ្លះអត់ខ្លះបន់ទៅត្រូវហើយ ឱ្យចេញចំសំណួរចេះ តែបើមិនចេះបន់អ្វីក៏មិនជាប់ដែរ។

បើតាម​លោកបណ្ឌិត សុខ ទូច ក្នុងវិទ្យាសាស្ត្រ អ្នករៀនគឺជាប់ អ្នកងាប់មិនអាចរស់វិញទេបន់ដល់ព្រះណាក៏ដោយ ត្រូវមានជំនឿលើខ្លួនឯង នោះទើបជោគជ័យក្នុងការសិក្សា គ្មានទេវតាណាមកជួយទេ។

តែយ៉ាងណាក៏ដោយ ជំនឿ​អរូបិយ​​នៅតែ​មាន​ឥទ្ធិពល​​ក្នុង​សង្គម​ខ្មែរ រាប់​ចាប់​តាំង​ពី​ជំនឿ​លើ​ការ​បន់​ស្រន់ សែន​ព្រេន​ ចំពោះ​អ្នក​តា រហូត​ដល់​អារុក្ខ​អារក្ស​ទេពតា​នានា​។ នេះ​ជា​ទំនៀម​ទម្លាប់​ដែលដូន​តា​ខ្មែរ​បន្សល់​ទុក​តាំង​ពី​យូរ​ណាស់​មក​ហើយ​។ ជំនឿ​អរូបិយ មែន​ទែន​ទៅ គឺ​ជាសិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​ពលរដ្ឋ​។ប៉ុន្តែពលរដ្ឋ​គួរ​តែ​ប្រើ​ប្រាស់​សិទ្ធិ​នេះ​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះវាជា​ឱកាស​អាជីវកម្ម​របស់​ជន​ទុច្ចរិត ប្រសិន​បើពលរដ្ឋ​មិន​បាន​​គិត​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ​មុន​នឹង​ដាក់​ចិត្ត​ជឿ​​ទេនោះ​​​៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង