Smart saver cctime web bannertif

កម្ពុជាឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ដែល«បង្ខំវៀតណាមដូចគ្នា»ទៅធ្វើកម្មករចិន

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ជនបង្ករពាក់អាវ ស

ភ្នំពេញ៖ប៉ុស្តិ៍នគរបាលកម្ពុជា នៅថ្ងៃទី០៣ ខែធ្នូ បានឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ០១នាក់ ពីបទ​ប្រើហិង្សា​ដោយ​ចេតនា​លើជនជាតិវៀតណាម០១នាក់ ដើម្បីយកទៅធ្វើជាកម្មករចិន និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ហេតុការណ៍នេះ កើតឡើងនៅភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ពីនគរបាល ជនសង្ស័យឈ្មោះ ចាំង ង៉ុងថាំង ហៅ ថាំង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅក្រុងហាណូយ ប្រទេសវៀតណាម។ជនរងគ្រោះ ឈ្មោះ វៀង វឹងលឹន ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិវៀតណាម មុខរបរ បើកឡាន ស្នាក់នៅក្រុងហូជីមីង ប្រទេស វៀតណាម។មុនពេលកើតហេតុ ជនសង្ស័យ និងបក្សពួកចំនួន ០៥នាក់ទៀត បាននាំជនរងគ្រោះ ជិះរថយន្តពីក្រុងកំពង់សោម មកដល់រាជធានីភ្នំពេញ ហើយបានស្នាក់នៅបន្ទប់ផ្ទះសំណាក់ ស្តិតនៅខណ្ឌព្រែកព្នៅ ១យប់។

ជនសង្ស័យ បានបង្ខំជនរងគ្រោះទៅធ្វើការជាកម្មករឲ្យចិន តែជនរងគ្រោះម្នាក់មិនព្រម ក៍ត្រូវជនសង្ស័យយកដំបងឈើ និងដំបងឆក់ កាន់ឆក់វាយត្រូវខ្នងជនរងគ្រោះ បណ្តាលឱ្យរបួសហើមជាំ និង បាននាំជនរងគ្រោះចូលរថយន្ត ចេញពីផ្ទះសំណាក់ ធ្វើដំណើរមកដល់ហាងបាយ។

ជនរងគ្រោះ បានព្យាយាមរត់គេចខ្លួន ភ្លាមនោះជនសង្ស័យនិងបក្សពួករត់ដេញពីក្រោយដែលធ្វើឱ្យមានការផ្អើលឆោឡោ សមត្ថកិច្ចប៉ុស្តិ៍នគរបាលឃ្មួញ ទទួលបានពត៌មានបានចុះអន្តរាគមន៍ ឃាត់ខ្លួនបានជនសង្ស័យបានភ្លាមៗ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនដើម្បីអនុវត្តតាមនិតិវិធីបន្ត។ ចំណែកជនរងគ្រោះ បញ្ជូនទៅកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីអនុវត្តតាមនីតិវិធីបន្តពាក់ព័ន្ធបទល្មើសលួចស្នាក់នៅខុសច្បាប់ គ្មានលិខិតឆ្លងដែន៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង