Yearendyearend1140x150

លោកស៊ីមើលឃើញថាទំនាក់ទំនងរវាងចិននិងអឺរ៉ុបកាន់តែមានស្ថេរភាពក្នុងសម័យជំងឺរាតត្បាត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រធានាធិបតីចិនលោក ស៊ី ជីនភីង

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនភីង បាននិយាយថាចាប់តាំងពីការរីករាលដាលនៃ COVID-១៩ ចិននិងសហភាពអឺរ៉ុប (EU) បានគាំទ្រនិងជួយគ្នាទៅវិញទៅមក ដែលធ្វើឲ្យទំនាក់ទំនងរបស់ប្រទេសទាំងពីរកាន់តែប្រសើរឡើង។ នេះបើតាមការជួបសន្ទនាតាមវីដេអូ ជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុបលោក Ursula von der Leyen កាលពីថ្ងៃចន្ទ។

លោកស៊ីបាននិយាយថា ប្រទេសចិនគឺជាដៃគូមិនមែនជាគូប្រជែងរបស់សហភាពអឺរ៉ុបទេ ហើយក៏មិនមានទំនាស់ផលប្រយោជន៍ជាមូលដ្ឋានរវាងចិននិងអឺរ៉ុបដែរ។ ចំពោះកិច្ចសហប្រតិបត្តិការមានចំនួនច្រើនជាងការប្រកួតប្រជែង ហើយការមូលមតិគ្នាមានច្រើនជាងការខ្វែងគំនិតគ្នា។

លោកស៊ីក៏បានអំពាវនាវឱ្យភាគីទាំងសងខាងគោរពគ្នាទៅវិញទៅមក និងស្វែងរកចំណុចរួម ខណៈកំពុងរក្សាភាពខុសគ្នា។ ភាគីទាំងពីរគួរតែពង្រឹងការយោគយល់គ្នានិងការជឿទុកចិត្តគ្នាទៅវិញទៅមកពង្រីកផលប្រយោជន៍រួមក្នុងកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាលំបាកក្នុងការអភិវឌ្ឍន៍និងកសាងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអឺរ៉ុប។

លោកស៊ីបាននិយាយថាប្រទេសចិននិងសហភាពអឺរ៉ុបគួរតែធ្វើជាកម្លាំងសំខាន់ពីរ ដើម្បីថែរក្សាសន្តិភាពនិងស្ថិរភាពពិភពលោក ដោយកត់សម្គាល់ថាប្រទេសចិនមានឆន្ទៈក្នុងការប្រាស្រ័យទាក់ទងជាមួយភាគីអឺរ៉ុបលើបញ្ហាធំៗ។ ប្រទេសចិនជឿជាក់ថាសហគមន៍អ៊ឺរ៉ុបនឹងបន្តឆ្ពោះទៅមុខក្នុងទិសដៅឯកភាពស្ថិរភាពការបើកចំហនិងវិបុលភាព។

ទន្ទឹមនឹងនេះ មេដឹកនាំសហគមន៍អ៊ឺរ៉ុបទាំងពីរបានលើកឡើងថា ទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងចិនគឺមានភាពរឹងមាំពេញលេញតាមរយៈកិច្ចសហប្រតិបត្តិការ ដែលពិភពលោកអាចទប់ទល់នឹងបញ្ហាពិភពលោកបាន ហើយមានតែការសន្ទនានិងការពិគ្រោះយោបល់ប៉ុណ្ណោះ ដែលអាចដោះស្រាយជម្លោះនិងលុបបំបាត់អស្ថិរភាពក្នុងតំបន់។

សហភាពអឺរ៉ុបប្តេជ្ញា ដើម្បីពហុភាគីនិយមនិងត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនលើសន្តិសុខសុខភាពសាធារណៈ ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការភាគីទីបីនៅទ្វីបអាហ្វ្រិកនិងបញ្ហាសំខាន់ៗដទៃទៀតនៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោកនិង ក្រុមទាំង ២០ ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង