Yearendyearend1140x150

ចម្លាក់«សត្វមករ»ត្រូវបានបើកការដ្ឋានជួសជុល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖អាជ្ញាធរជាតិអប្សរាសហការជាមួយលោកជំទាវ សៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុនហេងអភិវឌ្ឍន៍ នៅថ្ងៃទី ២ ធ្នូនេះ បានពិធីបួងសួងសុំសេចក្តីសុខរៀបចំដោយដើម្បីសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី វត្ថុស័ក្តិសិទ្ធិដែលថែរក្សាការជួសជុលចម្លាក់«សត្វមករ»។

ពិធីបានប្រព្រឹត្តទៅតាមទំនៀមបុរាណ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម យិន ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា តំណាងឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយក លោកជំទាវ ឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុនហេងអភិវឌ្ឍន៍ ព្រមទាំងអាជ្ញាធរមូលដ្ឋាន មន្រ្តី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា។

ការរៀបចំពិធីបួងសួង ប្រុងពលីដើម្បីសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី វត្ថុស័ក្តិសិទ្ធិដែលថែរក្សាការជួសជុលចម្លាក់សត្វ មករ នៅទំនប់ទឹកមុជ ខាងត្បូងឈាងខាងកើតជួរភ្នំគូលែន ឱ្យរួចផុតពីហានីភ័យទុកជាកេរតំណែលសម្រាប់កូនចៅជំនាន់ក្រោយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង