Cct850x100 1

ច្រកប៉ោយប៉ែត៖ កម្ពុជា-ថៃឯកភាពឱ្យមានការឆ្លងទៅមើលឥវ៉ាន់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យនៃកម្ពុជា និង អភិបាលខេត្តស្រះកែវនៃប្រទេសថៃ នៅថ្ងៃទី ២៣ ខែមិថុនា បានបើកកិច្ចប្រជុំពិភាក្សាការងារពិនិត្យមើលច្រកព្រំដែនរវាងខេត្តទាំងពីរ។ ជាលទ្ធផលភាគីទាំងពីរឯកភាពឱ្យមានការឆ្លងទៅមើលឥវ៉ាន់ ខណៈច្រកទាំងមូលរក្សាបិទ។

កិច្ចប្រជុំពិភាក្សាការងារច្រកប៉ោយប៉ែតរវាងភាគីកម្ពុជា-ថៃ នៅថ្ងៃនេះមានវត្តមានឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជួបប្រជុំជាមួយឯកឧត្តម វរ៉ាផាន់ សុវាណុន H.E .WORAPHAN SUWANNUN អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ តាមរយៈប្រព័ន្ធបញ្ជូនសារសម្លេង រូបភាព (Video Conference) ។

ឆ្លងកិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់របស់អភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរថៃ បានឯកភាពជាគោលការណ៍ឱ្យមានការចូលទៅផ្សាររុងក្លឿពិនិត្យទំនិញ និងដឹកទំនិញឥវ៉ាន់មកវិញ តាមរយៈរថយន្តចំនួន៥០ ឡាន មនុស្សក្នុង១ឡាន ២នាក់ ដោយមានការបំពេញបែបបទ ពិនិត្យសុខភាព តាមការណែនាំ និងវិធានការក្រសួងសុខាភិបាលដោយពុំអនុញ្ញាតឱ្យមានការចូលទៅលក់ដូរនោះទេ។

ចំណែកឯរយៈពេលនៃការចូលទៅផ្សារនោះ គឺចាប់ពីម៉ោង៨:០០ ដល់ម៉ោង១០ នាទីព្រឹកឱ្យចូលឲ្យអស់ នៅវេលាម៉ោង១៣:០០ នាទីរៀលចេញពីទឹកដីថៃវិញ។ ចំពោះការអនុញ្ញាតឱ្យចូលទៅនៅថ្ងៃណា ពេលណានោះ មិនទាន់កំណត់នោះទេ រងចាំការជូនដំណឹងពីរដ្ឋាភិបាលថៃ។

គួរបញ្ជាក់ដែរថា ករណីបើក ឬបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត~ខ្លងលឹក គឺរក្សាការបិទដដែល នឹងមិនទាន់មានព័ត៌មានផ្លូវការណាមួយ ត្រូវបើកនាពេលឆាប់ៗនោះទេ។ ករណីប្រជាពលរដ្ឋខ្មែរដែលចេញពីថៃ មកមាតុប្រទេសវិញ គឺមានការសម្របសម្រួលដោយរក្សាឯកភាពឱ្យចេញតាមច្រកអូរបីជាន់ដដែល៕


Khcct banner

អត្ថបទទាក់ទង