Eqm5 on ads news
Alibaba cloud (1)
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Photo 2022 09 21 17.27.20
Photo 2022 08 27 11.03.25
Website cc time banner  1800 x 300px

«មីល្ពៅខ្មែរ បាត់ដំបង»ប្រកាសផ្អាកដំណើរការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បាត់ដំបង៖ ក្រោយ​ល្បីល្បាញ​ពី​សមិទ្ធផល​ក្នុង​ការស្រាវជ្រាវ​ផលិត​សរសៃ​មី​ចេញ​ពី​ផ្លែ​ល្ពៅបានប៉ុន្មានឆ្នាំរួចមក នៅពេលនេះ«មីល្ពៅខ្មែរ បាត់ដំបង»ប្រកាសផ្អាកដំណើរការផលិត ដោយមិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញ។ការប្រកាសផ្អាកដំណើរការផលិតនេះ ក្រោមហេតុផលមិនអាចបង្កើតរោងចក្របាន។

យោងតាមការប្រកាសព័ត៌មានរបស់«មីល្ពៅខ្មែរ បាត់ដំបង» បានប្រកាសសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋខ្មែរដែរអាជីវកម្មរបស់ខ្លួនមិនអាចបន្តធ្វើចំណីអាហារដែលជួយសុខភាពបានទៀតទេ ហើយត្រូវបង្ខំចិត្តត្រូវផ្អាកមួយរយៈសិន ហើយក៏មិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានបានសរសេរយ៉ាងដូច្នេះថា "ពេលវេលាពិតជាដើរលឿនណាស់ ខ្ញុំពិតជាសុំទោសដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់ ដែរខ្ញុំមិនអាចបន្តធ្វើចំណីអាហារដែលជួយសុខភាពបានទៀតទេ ខ្ញុំត្រូវផ្អាកមួយរយៈសិន ហើយក៏មិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញដែរ។ ខ្ញុំសូមអរគុណដល់អ៊ុំពូមីងបងប្អូនដែរបានគាំទ្រខ្ញុំរហូតមក ហើយខ្ញុំសុំទោសខ្ញុំមិនអាចជួយកសិករបាន ខ្ញុំមិនអាចបង្កើតរោងចក្របាន ខ្ញុំសុំទោសបងប្អូងទាំងអស់គ្នា"។

គួរបញ្ជាក់ថា មុន«មីល្ពៅខ្មែរ បាត់ដំបង»ប្រកាសផ្អាកដំណើរការផលិត អតីត​និស្សិត​បរិញ្ញាបត្រ​ជំនាញ​វិទ្យាសាស្ត្រ​ចំណី​អាហារ​នៃ​សាកលវិទ្យាល័យ​ខេត្ត​បាត់ដំបង​ លោក វ៉ាន់ គិមវ៉ាង បាន​ទម្លាយ​ពី​ឧបសគ្គ​ជាច្រើន​ទាំង​ការសិក្សា​ស្រាវជ្រាវ និង​ ដំណើរការ​ផលិត​ជា​កត្តា​ធ្វើឲ្យ​លោក​ស៊ូ​ដើរ​លើ​វិថី​ខ្លួន​ទីពឹង​ខ្លួន​ដោយ​មិន​ទទួល​ការសុំ​វិនិយោគ​ឡើយ​។

យុវជន លោក វ៉ាន់ គិមវ៉ាង បានប្រាប់សារព័ត៌មានថា «​មូលហេតុ​ដែល​ធ្វើឲ្យ​ខ្ញុំ​បង្កើត​មីល្ពៅ​នេះ​គឺ​មកពី​មាន​ព្រឹតិ្តការណ៍​មួយ​បាន​កើតឡើង​នៅ​ឆ្នាំ​ ២០១៥ គឺ​កសិករ​យើង​ដាំ​ល្ពៅ​ដើម្បី​លក់​ឲ្យ​ថៃ​រៀងរាល់​ខែ ប៉ុន្តែ​ស្រាប់​តែ​នៅក្នុង​ខែ​មួយ ថៃ​ឃើញ​ល្ពៅ​យើង​ច្រើន គេ​ទម្លាក់​តម្លៃ​ល្ពៅ​ខ្មែរ ហើយ​ពេល​នោះ​កសិករ​យើង​ខឹង​ក៏​បាន​យក​ល្ពៅ​ទាំងនោះ​ចាក់ចោល​កណ្តាល​ផ្លូវ ហើយ​នេះ​ជា​ហេតុ​ដែល​ធ្វើឲ្យ​ខ្ញុំ​ខឹង និង​អាណិត​កសិករ​យើង ដែល​ខិតខំ​ដាំ​ល្ពៅ​ហើយ តែ​បែរ​ជា​មិន​មាន​តម្លៃ​ទៅវិញ​»​៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង