Yearendyearend1140x150
Img 0571

«ព្រះបរមរាជវាំង»បើកទទួលភ្ញៀវទេសចរឡើងវិញចាប់ថ្ងៃនេះទៅ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ព្រះបរមរាជវាំង បើកដំណើរការឡើងវិញ សម្រាប់ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាព្រះបរមរមរាជវាំង ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះទៅ។ នេះបើតាមលិខិតរបស់សម្តេចចៅហ្វាវាំង គង់ សំអុល ផ្ញើជូនលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

យោងតាមលិខិត បានគូសបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះអង្គបានសម្រេចអនុញ្ញាតឱ្យក្រសួងព្រះបរមរាជវាំង បើកដំណើរការឡើងវិញ សម្រាប់ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាព្រះបរមរមរាជវាំង ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។

គួរបញ្ជាក់ថា ក្រសួងព្រះបរមរាជវាំង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានសម្រេចផ្អាកការអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាព្រះបរមរជាវាំង ចាប់ពីថ្ងៃជូនដំណឹងរហូតដល់មានការជូនដំណឹងជាថ្មី។ជាការសម្រេចក្រោយប្រទេសកម្ពុជា និង ពិភពលោកទាំងមូលមានការរីករាលដាលនៃជំងឺកូវីដ-១៩ខ្លាំង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង